Crystal Palace នឹង​រក្សា​តម្លៃ ៨០ លាន​ផោន​សម្រាប់​សំណើ​ផ្ទេរ វី​ល​ហ្វ្រី​ដ ហ្សា​ហា​

438
ចែករម្លែក

​ក្លឹប Crystal Palace នឹង​រក្សា​ជំហរ​ទាមទារ​តម្លៃ​៨០​លាន​ផោន​សម្រាប់​ខ្សែបម្រើ​ស្លាប វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha ) ប្រសិនបើ​មាន​សំណើ​ផ្ទេរ​ណាមួយ​នៅ​ខែមករា​ខាងមុខនេះ​។

​ក្លឹប​នេះ​គ្មាន​បំណង​បញ្ចុះតម្លៃ​នេះ​ទេ នៅពេល​ទីផ្សារ​ទិញដូរ​កីឡាករ​បើកទ្វារ ជា ពិសេស​ការចរចា​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័័​រ យូ​ណាយ​ធី​ត​ដែល​ធ្លាប់​ទិញ​ហើយ​ក្រោយមក​បាន​លក់​កីឡាករ​វ័យ ២៧​ឆ្នាំ​រូបនេះ​កាលពី​ឆ្នាំ ២០១៥​។

​ហ្សា​ហា ជួយ​ក្រុម Palace ឡើងមក​កាន់​ក្របខណ្ឌ​កំពូល មុនពេល​ចំណាយពេល​មួយរយៈ កាលពី​ឆ្នាំ ២០១៣ ហើយ​បាន​ក្លាយជា​សមាជិក​សំខាន់​នៃ​ក្លឹប​នេះ​ដោយ​រក្សា​ក្រុម​នេះ​ក្នុង ជំហរ​រឹងមាំ​មួយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។

​ក្លឹប Arsenal បានដាក់​សំណើ​ផ្ទេរ​តម្លៃ ៤០​លាន​ផោន​សម្រាប់ ហ្សា​ហា ប៉ុន្តែ​ត្រូវបាន​ក្លឹប Palace បដិសេធ​មុនពេល​ពួកគេ​ចុះ​កិច្ច​ផ្ទេរ​កីឡាករ ប៉េ​បេ (Pepe) ជំនួស​វិញ​។

​ហ្សា​ហា ដែល​នៅសល់​កិច្ចសន្យា​ដល់​ឆ្នាំ ២០២៣ នៅពេលនេះ​ស្ថិតនៅក្រោម​ការតាមដាន របស់​ក្លឹប​ឆេ​ល​ស៊ី​បន្ទាប់​ក្លឹប​នេះ​ប្រឈម​បម្រាម​មិនបាន​ផ្ទេរ​ពីរ​ដំណាក់ កាល​ប៉ុន្តែ​ត្រូវបាន​កាត់ បន្ថយ​វិញ ហើយ​ពួកគេ​មាន​សិទ្ធិ​ចូលរួម​ផ្ទេរ​កីឡាករ​នៅ​ខែមករា​នេះ​៕ ប្រែ​សម្រួល ពិសិដ្ឋ​

ខ្សែបម្រើ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)