ការសិក្សា​:​អត្រា​យុវតី​ធ្វើបាប​ខ្លួនឯង​ខ្ពស់ជាង​ក្មេងប្រុស​វ័យ​ស្របាល​គ្នា​ដល់​ទៅ បី ដង​

528
ចែករម្លែក

​យោងតាម​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​បង្ហាញថា​អត្រា​យុវតី​វ័យ​ជំទង់ ដែល​ធ្វើបាប​ខ្លួនឯង ខ្ពស់ជាង​ក្មេងប្រុស​វ័យ​ស្របាល​គ្នា​ដល់​ទៅ​បី​ដង​ឯណោះ​។
​ ​
ការស្ទង់មតិ​មួយ​ធ្វើឡើង​កាលពី​ឆ្នាំមុន​ទៅលើ​យុវតី​វ័យ ១៤ ឆ្នាំ​ចំនួន ១៩.០០០​នាក់​នៅ​ទូទាំង ចក្រភព​អង់គ្លេស បាន​បង្ហាញថា រាល់​យុវតី​ប្រាំមួយ​នាក់ មាន​ម្នាក់​ធ្វើបាប​ខ្លួនឯង​ដោយ​ចេតនា​។
​ ​
លទ្ធផល​សិក្សា​ស្រាវជ្រាវ​ដដែល​ក៏បាន​បង្ហាញ​ដែរ​ថា យុវតី​វ័យ​ជំទង់​មាន​ចំនួន​រហូតដល់ ទៅ​ប្រមាណ​ជិត បី ភាគ បួន នៃ​អ្នក​ធ្វើបាប​ខ្លួនឯង​។ ចំណែកឯ​ករណី​ក្មេងប្រុស​វ័យ​ស្របាល គ្នា​មាន​ត្រឹមតែ ២៧​ភាគរយ​ប៉ុណ្ណោះ​។
​ ​
ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ក្រុង​វ៉​រីក (University of Warwick) នៅ​ប្រទេស អង់គ្លេស បាន​គូសបញ្ជាក់ថា យុវតី​វ័យ​ជំទង់​ហាក់​ចូលចិត្ត​យក​បញ្ហា​ដាក់ខ្លួន​ហើយ​បន្ទោស​ខ្លួន ឯង​ច្រើនជាង​ក្មេងប្រុសៗ​វ័យ​ស្របាល​គ្នា​ហើយ​កត្តា​នេះ​មាន​ទំនាក់ទំនង​ផ្ទាល់​រវាង​ការប្រើ ប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម បញ្ហា​រូបរាងកាយ និង​ការឱ្យ​តម្លៃ​ខ្លួន​ទាប​។
​ ​
ពួកគេ​បាន​ទទូច​សុំឱ្យ​ឪពុកម្ដាយ និង​អាណាព្យាបាល​ជួយ​រឹតត្បិត​ឱ្យ​កូនៗ​របស់ខ្លួន​ប្រើប្រាស់ អ៊ីនធឺណិត​ត្រឹមតែ ២​ម៉ោង​បាន​ហើយ​ក្នុង​មួយថ្ងៃ​ដើម្បី​ជួយ​សម្រាល​ស្ថានភាព​ដូច​បាន រៀបរាប់​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម