គណៈ​ចលនា​មហាជន នៃ​គណៈកម្មា​ធិ​ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​ការងារ​បន្ត​របស់ខ្លួន​

607
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: «​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​ការងារ​បន្ត របស់​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​» បាន​ត្រូវ​បើក​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ២១​ខែធ្នូ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​កម្មវិធី​បើក​មហាសន្និបាត ប្រព្រឹត្តទៅក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សន្និបាតបូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​ការងារ​នេះ​មាន គោលបំណង ចែករំលែក​ព័ត៌មាន​បទ​ពិសោធន៍​ការងារ និង​សម​ទ្ធិ​ផល ការងារ របស់គណៈ​ចលនាមហាជន និង​គណៈ​ជំនាញ ដែល​បាន បំពេញ​កន្លងមក​។ ជាងនេះទៅទៀត​គឺ​ដើម្បីផ្សព្វផ្សាយ​ពី ស្ថានភាពន​យោបាយជូន ដល់​ថ្នាក់ដឹកនាំគណៈ​ចលនាមហាជន តាមបណ្តា ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត និង ក្រុង​-​ស្រុក ខណ្ឌ​ទូទាំងប្រទេស​។

​សូមជម្រាបថា​ សន្និបាត​នេះ​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ និង​ដែលមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ គណៈចលនាមហាជន សមាជិក សមាជិកា ជន​បង្គោល​គណៈ​ចលនា​មហាជន តាម​បណ្តា​ក្រសួង​- ស្ថាប័ន រាជធានី​-​ខេត្ត និង​ក្រុង​-​ស្រុក ខណ្ឌ ទូទាំងប្រទេស រួមជាមួយ​នឹង​ភ្ញៀវកិត្តិយស​សរុប​ប្រមាណ ២៧០០ នាក់​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ពិធី​បិទ​សន្និបាត​នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម