សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង ទទួល​ទេយ្យទាន​សប្បុរសធម៌​ពី​ព្រះព្រហ្ម​ស​ត្ថា ហេង សា​ខន ព្រះគ្រូ​អនុគណ​ស្រុក​ថ្មគោល​

255
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នា​រសៀល​ថ្ងៃទី​២០ ខែ​ធ្នួ ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​ត្រស់​ពិសី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក ងី សែត ប្រធានស្តីទី​គណៈកម្មាធិកា​រ​សា​ខាក​បាទ​ក្រហម​កម្ពុជា​ខេត្ត តំណាង​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី​បាន​អញ្ជើញ​ទៅ​ទទួល​ទេយ្យទាន​សប្បុរសធម៌​ពី​ព្រះព្រហ្ម​ស​ត្ថា ហេង សា​ខន ព្រះគ្រូ​អនុគណ​ស្រុក​ថ្មគោល​និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយមាន​ការ​និ​មន​និង​អ​ញ្ចើ​ញ​ចូលរួម​ពី​ព្រះគ្រូ​ចៅ អធិការ​វត្ត អាចារ្យវត្ត គណៈមហានិកាយ​ក្នុងស្រុក​ជាច្រើន​អង្គ​រូប​។​

​ព្រះព្រហ្ម​ស​ត្ថា ហេង សា​ខន មាន​ព្រះ​ថេរ​ដីកា​កោតសរសើរ គាំទ្រ​និង​មានទឹក​ព្រះទ័យ​សោមនស្ស​រីករាយ​ជានិច្ច ក្នុងការ​ចូលរួមចំណែក​ផ្សាភ្ជាប់​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា ដោយ​ក្នុង​១​ឆ្នាំ​សាលា​អនុគណ​ស​ស្រុក​ចូលរួម​ឧបត្ថម្ភ​សម្ភារៈ​ជា​គ្រឿង ឧបភោគបរិភោគ​រប​ស់​ប្រើប្រាស​ជូន​សាខា ខេត្ត​២​ដង​ក្នុង​មួយឆ្នាំ​ផងដែរ​។

​ជាការ​ឆ្លើយតប លោក ងី សែត ក្នុងនាម​លោក​បណ្ឌិត​ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​បាន​មានប្រសាសន៍​ពាំ​នាំនូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សន្តិ​បណ្ឌិត សុខ ផល ប្រធានកិត្តិយស​សាខា លោក​ងួន រតនៈ អនុប្រធាន​កិត្តិយស​សាខា​ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ ព្រះព្រហ្ម​ស​ត្ថា ហេង សា​ខន ព្រះ​អនុគណ​ស្រុក ព្រះគ្រូ​ចៅអធិការ​វត្ត អាចារ្យ គណៈ កម្ម​ការ វត្ត​ក្នុងស្រុក​ថ្មគោល​ដែល​តែងតែបាន​បរិច្ចាគ​នូវ​ទេយ្យទាន ជូន​ដល់​សាខា​ព្រមទាំង​បាន​សន្យា​នឹង​ចាត់ចែង​ប្រើប្រាស់​នូវ​ទេយ្យទាន​ទាំងនេះ​ជួយ​ជន​ងាយ​រងគ្រោះ​និង​ឲ្យ​បាន​ដល់ដៃ​ជនរងគ្រោះ​គ្រប់​ប្រភេទ​ឲ្យ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧ ប្រការ​របស់​ចលនា​កាកបាទក្រហម​។ ទេយ្យទាន​ដែល​សាខា ទទួលបាន​រួមមាន​៖ អង្ករ​ចំនួន​១,០០០​គីឡូក្រាម គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈ ប្រើប្រាស់​សរុប​ចំនួន​២៤​មុខ​និង​ប​ច្ឆ័​យ​ចំនួន​១,០៥០ .០០០​រៀល​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម