សហរដ្ឋ​អាម៉េរិក​បាន​ត្រៀម​សម្រាប់​អ្វី​ក៏​ដោយ​ដែល​បង្កឡើង​ពី​កូរ៉េខាងជើង​

340
ចែករម្លែក

​ឧត្តមសេនីយ៍​កំពូលរ​បស់​មន្ទីរបញ្ច​កោណ ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​ថា​ កងទ័ព​អាម៉េរិក​ត្រៀម​ខ្លួន​សម្រាប់​អ្វី​មួយ​ពី​កូរ៉េខាងជើង​ចំពោះ​ការលើកឡើង​របស់​រដ្ឋាភិបាល​​ក្រុង​ព្យុងយ៉ាង​អំពី​ហេតុការណ៍​អាក្រក់​ណាមួយ​ដែល​អាច​កើត​ឡើង​សម្រាប់​អំណោយ​បុណ្យ​ណូអែល ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ធ្វើ​សកម្មភាព​ដើម្បី​បន្ធូរបន្ថយ​​ភាព​តានតឹង​។​

​ឧត្តមសេនីយ៍ ម៉ាក មី​ល​លី នាយសេនាធិការ​ចម្រុះ​អាម៉េរិក​បាន​និយាយថា “​កូរ៉េ​គឺ​ជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ទាំងឡាយ​នៅ​លើ​ពិភពលោក​ដែល​យើង​តែងតែ​រក្សា​នូវ​​ការត្រៀមខ្លួន​ខ្ពស់​។​

​លោក​បាន​និយាយ​ថា ​សម្ព័ន្ធមិត្ត​អាម៉េរិក​ជាមួយ​ជប៉ុន​និង​កូរ៉េខាងត្បូង​គឺ​រឹងមាំ​។​

​លោក​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “​ខ្ញុំ​គិតថា​យើង​មានការ​ត្រៀម​ការពារ​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាម៉េរិក ​ជប៉ុន​និង​កូរ៉េខាងត្បូង នៅ​គ្រប់​ពេលវេលា​”​។​

​លោក​ម៉ាក មី​ល​លី​បាន​បដិសេធ​មិន​និយាយ​ថា​តើសហរដ្ឋ​អាម៉េរិក​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​បាន​បង្កើន​ការត្រៀមខ្លួន​នៅ​ចំពោះ​លទ្ធភាព​ដែល​កូរ៉េខាងជើង​អាច​​បាញ់​សាកល្បង​មី​ស៊ី​ល​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​នៅពេល​អនាគត​ដែរ​ឬ​អត់​នោះទេ តែ​លោក​ថា​«​កូរ៉េខាងជើង​បង្ហាញ​សញ្ញា​ចម្រុះ និង​ខ្ញុំ​គិត​ថា​អ្នកដឹង​ពួក​វា​ជា​អ្វីខ្លះ ។​យើង​​ត្រៀម​សម្រាប់​អ្វី​ក៏ដោយ​»​។​

​និយាយ​នៅ​ជា​ប់លោក​ម៉ាក មី​ល​លី រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក​ម៉ាក អ៊ី​ស​ភើ បាន​និយា​ថា​ អាម៉េរិ​កត្រៀម​«​វាយប្រហារ​នៅ​យប់​នេះ​» បើ​ចាំបាច់ តែ​បាន​បញ្ជាក់​អំពី​សេចក្តី​​ត្រូវការ​ខាង​កិច្ច​ការទូត​ជាមួយ​កូរ៉េខាងជើង​។​

​អ៊ី​ស​ភើ បាន​និយាយថា​«​ខ្ញុំ​នៅតែ​សង្ឃឹមថា យើង​អាច​ឲ្យ​កិច្ចពិភាក្សា​ដំណើរការ​វិញ និង​នៅ​តែ​ស្ថិត​លើ​ផ្លូវ​ការទូត​»​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បង្ហាញ​ការធុញទ្រាន់​នឹង​ការខ្វះ​ការរីកចម្រើន​នៅក្នុង​ការចរចា ដោយសារតែ​អាម៉េរិក​នៅ​តែ​រក្សា​ការ​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន ទោះ​ជា​បាន​ធ្វើ​ជំនួប​​កំពូល​ជាមួយ​ប្រធានាធិបតី​អាម៉េរិក​អស់​៣​លើក​រួចមកហើយ​។​នៅ​ខែ​នេះ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បាន​សន្យា​ផ្តល់​«​កាដូ​បុណ្យ​ណូអែល​»​មួយ​ដល់​អាម៉េរិក បើសិនជា​សហរដ្ឋ​អា​ម៉េ​​រិក​មិន​ធ្វើ​សម្បទាន​នៅ​យ៉ាងយូរ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​ទេ​៕​ដោយ​៖​សុខា​/sn/Ha

​​លោក​ម៉ាក មី​ល​លី​(​រូប​ស្តាំ​)​និយាយថា សហរដ្ឋ​អាម៉េរិក​បាន​ត្រៀម​សម្រាប់​អ្វី​ក៏​ដោយ​ដែល​បង្កឡើង​ពី​កូរ៉េខាងជើង​

ទីតាំងផ្សាយពាណិជ្ជកម្ម