រថយន្ដបុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅនឹងកន្លែង​

264
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ខណៈ​រថយន្ត​ធុន​ធំ​បុក​ពីក្រោយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤​-​៣៥​ ស្ថិត​ក្នុងភូមិ​សង្គ្រោះ​ជាតិ​ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ កាលពី​យប់​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​American​ផ្លាក​លេខ​ព្រះសីហនុ​3A1990​។​អ្នកបើកបរ​​មិន​ស្គាល់​អត្តសញ្ញាណ ​ព្រោះ​ក្រោយពេល​កើតហេតុ​ចុះ​រត់​គេចខ្លួនបាត់​។​រថយន្ត​បាន​ទៅបុក​ម៉ូតូ​ពាក់ផ្លាក​លេខ​ភ្នំពេញ​1HY-7426 អ្នកបើកបរ​ឈ្មោះ ឆេង មករា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ស្រណោះ​ទី​២ ឃុំ​រកាអារ ស្រុក​កងមាស ខេត្តកំពង់ចាម​។​

ប្រភព​បាន​បន្តថា ​រថ​យន្ត​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ម្នាក់ឯង​ដួល ​ហើយ​ត្រូវ​រថយន្ត​កិន​អូស​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ក្រោយ​កើតហេតុ មន្ត្រីនគរបាល​ជំនាញ​បាន​យ​កម​ធ្យា​បាយ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​hA

ទីតាំងផ្សាយពាណិជ្ជកម្ម