រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​៖​តម្លៃ​ស្រូវ​ថោក​ដោយសារ​ស្រូវ​មិន​គ្រប់ទឹក​ឬ​ស្រូវ​អត់​ពេញ​គ្រាប់​

510
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ក​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​លោក​វេ​ង​សាខុន​បាន​បញ្ជាក់ថា​តម្លៃ​ស្រូវ​ថោក​ដែល​ប៉ះពាល់​តម្លៃ​គឺពាក់ព័ន្ធ​សំខាន់​ស្រូវ​មិន​គ្រប់ទឹក​(​ស្រូវ​អត់​ពេញ​គ្រាប់​)​ដោយ​ជះឥទ្ធិពល​នៃ​គ្រោះរាំងស្ងួត​កន្លងទៅ​ធ្វើឱ្យ​ស្រូវ​វា​អត់​ពេញ​គ្រាប់​ហើយ​អ្នកទិញ​យកទៅ​កិន​បាន​តម្លៃថោក តែមាន​តំបន់​មួយចំនួន​តូច​ដែល​ជះឥទ្ធិពល​លើ​ប​បញ្ហា​នេះ​។
​ការ​ថ្លែង​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ក​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ឆ្លើយតប​ទៅ​និង​បណ្តាញសារព័ត៌មាន​មួយចំនួន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ផ្សព្វផ្សាយ​លើសពី​ការពិត​។​

​លោក​វេ​ង​សាខុន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​កន្លងទៅ​សារព័ត៌មាន​យើង​មួយចំនួន​ពូកែ​ឆ្កឹះ​មិនដឹង​ការពិត​ថា​តើ​ស្រូវ​ថោក​នឹង​កើតឡើង​ដោយសារ​អ្វី​ស្រូវ​ថោក​ដែល​ប៉ះពាល់​តម្លៃ​។​គឺពាក់ព័ន្ធ​សំខាន់​ទាក់ទង​នឹង​ស្រូវ​មិន​គ្រប់ទឹក​ដោយ​ជះឥទ្ធិពល​នៃ​គ្រោះរាំងស្ងួត​កន្លងទៅ​ស្រូវ​វា​អត់​ពេញ​គ្រាប់​ដល់​ចឹ​ង​ទៅ​អ្នកទិញ​គេ​យកទៅ​កិន​ទៅបាន​តម្លៃថោក អញ្ចឹង​តែ​តំបន់​មួយចំនួន​តូច​នោះទេ​ដែល​ជះឥទ្ធិពល​លើ​ប​បញ្ហា​នេះ​។ ឃើញ​លើកយក​បញ្ហា​ចឹ​ងៗ មក​បកស្រាយ​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​”​។

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​“​ទន្ទឹមនឹង​ក៏​យើង​បាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់​ដែរ​បញ្ជា​ទៅខាង​អាជ្ញាធរ​ដែនដី​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ទិញស្រូវ​នឹង​ជាបន្ទាន់​ហើយ​តម្លៃ​សមរម្យ​យើង​បាន​ចាត់ចែង​ចប់សព្វគ្រប់​អស់ហើយ​។​មិនគួរ​លើកយក​បញ្ហា​នឹង​យកមក​និយាយ​ដដែលៗ​ហើយ​ដេញដោល​គ្នា​បកស្រាយ អត់​ប្រយោជន៍​”៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម