​ឈ្មួញ​រំលោភ​យក​ដីព្រៃ​រដ្ឋ​រាប់សិប​ហិកតា​អាជ្ញាធរ​ស្រុក​មិន​ចាត់វិធានការ​

511
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ឈ្មួញ​ទិញ​ដី​លក់​ដី​ដ៏​មានអំណាច​ម្នាក់​បាន​វាទ​យក​ក្បាលដី​ប្រមាណ​ជា​៣០០​ម៉ែត្រ​និង​មាន​បណ្តោយ​ជិត​៣​គីឡូម៉ែត្រ​ស្ថិតនៅ​ក្បែរ​ព្រំប្រទល់​ឃុំ​ស្រែ​ឬ​ស្សី​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​សកម្មភាព​ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​ឈួ​ស​ឆាយដី​ព្រៃ​រាប់សិប​ហិកតា​ទាំងយប់​និង​ថ្ងៃ​ប៉ុន្តែ​គេ​នៅ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​នោះទេ​។​ករណី​មានការ​សង្ស័យថា​ឈ្មួញ​ស៊ុមគ្រលុំ​ជាមួយ​មន្ត្រី​មួយចំនួន​ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​សោះ​។​

ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​បង្គោលរបង​ឈើ​ដាក់​បន្លា​លួស​ព័​ទ្ទយ​កដី​នៅជាប់​ផ្លូវជាតិ​លេខ​៩​ស្ថិតនៅក្នុង​ភូមិសាស្ត្ររ​ដ្ឋ​បាល​ឃុំ​សំអាង​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​ខ្លោងទ្វារ​ព័ទ្ធ​ទៅដោយ​របង​ឈើ​និង​បន្លា​លួស​មាន​បដា​ពុះ​ដីឡូត៍​។​ប៉ុន្តែ​ក្រោយមក​បាន​ដោះ​ផ្ទាំង​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​លក់​ដីឡូត៍​។​មាន​ទំហំ​ក្បាលដី​ប្រហែល​៣០០​ម៉ែត្រ​និង​បណ្តោយ​ជិត​៣​ពាន់​ម៉ែត្រ​។​

ទាក់ទិន​រឿងនេះ​មន្ត្រី​សុរិយោដី​បាន​បង្ហើប​ថា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ជំរៅ​ត្រឹម​៣០០​ម៉ែត្រ​ពី​ផ្លូវជាតិ​តែប៉ុណ្ណោះ​។​បើសិន​ជាមាន​ជំរៅ​ដី​ដល់​ទៅ​៣​គីឡូម៉ែត្រ​ដី​នោះ​គឺ​ខុសច្បាប់​ហើយ​។​លោក​សន​សារឿន​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់ថា​ករណី​ដី​នៅ​ចំណុច​ខាងលើ​លោក​បាន​បញ្ជា​ទៅខាង​រដ្ឋបាល​ព្រៃឈើ​រួចហើយ​។​រីឯ​លោក​វ៉ា​សុខា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ព្យាយាម​មិន​ឆ្លើយបំភ្លឺ​ជាមួយ​កាសែត​រស្មី​កម្ពុជា​ឡើយ​។​រឿង​ដីធ្លី​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​កាប់​ព្រៃ​ឈូស​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​បាន​កើន​ខ្លាំង​ក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ជំរុញឱ្យមាន​ដំណោះស្រាយ​ដីធ្លី​និង​ធ្វើ​ប្លង់​កម្ម​សិ​ទិ្ធ​ជូន​ពលរដ្ឋ​រួម​ទប់​ទប់ស្កាត់​រាល់​បទ​ស្មើ​ស​ព្រៃឈើ​ដូចជា​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កាប់បំផ្លាញ​ព្រៃ​យក​ដី​រដ្ឋមន្ត្រី​គ្រប់​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ចូល​រួប​ទប់ស្កាត់​ដើម្បី​ការ​ផលប្រយោជន៍​ការពារ​ធនធាន​អោយបាន​គង់​គ​វង្ស​។​

​តែ​គេ​សង្កេតឃើញថា​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មិន​ត្រឹមតែ​មិន​អនុវត្តន៍​ចាត់វិធានការ​ប៉ុណ្ណោះ​ទេ​ថែម​នាំគ្នា​ទិញ​ដី​ទុក​ម្នាក់ៗ​រាប់សិប​ហិកតា​និង​បណ្តោយឱ្យ​ឈ្មួញ​រំលោភ​យក​ដី​រដ្ឋ​តាម​អំពើ​ចិត្ត​។​លោក​វ៉ា​សុខា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មិន​ត្រឹម​ទប់ស្កាត់​បទល្មើស​នោះទេ​ថែមទាំង​មា​ប​លុយ​ទិញ​ដី​ទុកជា​ច្រើន​កន្លែង​ទៀតផង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម