រថយន្ត​ក្រឡុង​ស៊ីម៉ង់ត៍​បុក​រថយន្ត​សាំ​យ៉ុង​ស្លាប់​២​របួស​៥​នាក់​នៅ​ស្រុក​បរិបូរណ៍​

314
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​និង​៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ចរណ៍​រវាង​រថ​យន្ត​ក្រឡុក​ស៊ីម៉ង់ត៍​និង​រថយន្ត​សាំ​យ៉ុង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​១២០​និង​១២១​ស្ថិតនៅ​ភូមិ​អង្គ​ឃុំ​ពពេល​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​។​

ប្រភពពី​សមត្ថកិច្ច​នគ​របាល​ចរាចរ​ស្រុក​បរិបូរណ៍​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ពីរ​គ្រឿង​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ក្នុងពេល​ធ្វើដំណើរ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA 3073 ។​រថយន្ត​ម៉ាក SCANIA​ដឹក​ស៊ីម៉ង់ត៍ ពាក់​ស្លាក​លេខ​ខាងមុខ ភ្នំពេញ​3E9532​ស្លាក​លេខ​ខាងក្រោយ​ភ្នំពេញ​4A7116​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពេលមកដល់​ចំណុចកើតហេតុ​បណ្ដាលឱ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​បាន​រេ​ចង្កូត​ចូលមក​ចំណែក​ខាង​រថយន្ត​សាំ​យ៉ុង​។​

ខណ​:​ដែល​រថយន្ត​សាំ​យ៉ុង​បាន​របុក​គ្នា​ពេញ​មួយ​ទំហឹង​តែម្តង​បណ្តាល​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ហើយ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ ដោយឡែក​៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បង្ក​គ្រោះថ្នាក់​បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ ។

ចំណែក​អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​បរិបូ​ណ៍​យកមក​រក្សា​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ