​ថៅកែ​កា​រ៉ា​ស់​សាំង PTT ត្រូវ​តុលាការ​សម្រេច​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​

262
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​លោក​ឯក​ប៉ូ​លី​ហ្វីល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​សម្រេច​ឃុំខ្លួន​ថៅកែ​កា​រ៉ា​ស់​សាំង​PTT​កូនប្រុស​តំណាងរាស្ត្រ​ម្នាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។​នេះ​បើតាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​ថ្លែងប្រាប់​មុននេះ​បន្តិច ។
​លោក​សាយ​ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក សារុន​វី​ថូ​រ៉ាត់​ថៅកែ​កា​រ៉ា​ស់​សាំង​PTT​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​។​ចំណែក​គ្រូបង្រៀន​ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​វិញ​ព្រោះ​រក​មិនឃើញ​ពី​ការប្រព្រឹត្ត​បទល្មើស​លួច​ថតរូប​អាក្រាត​នារី​ក្នុង​បន្ទប់ទឹក ។
​លោក សារុន វី​ថូ​រ៉ាត់ ត្រូវបាន​ជនរងគ្រោះ ចោទប្រកាន់ថា បាន​បញ្ជា​ឱ្យ​កូនចៅ​ព្រួត​វៃ​ស្ទើរ​ស្លាប់ ដោយ​អះអាងថា បាន​លួច​ថត​នារី​ក្នុង​បន្ទប់ទឹក កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ ថ្មីៗ​នេះ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម