​នាំគ្នា​ទៅ​បោះ​ធៀប​រៀបចំ​មង្គល​ការជួប​គ្រោះថ្នាក់​ចរាចរ​ខាង​ប្រុស​ស្លាប់​ខាង​ស្រី​របួសធ្ងន់​

255
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​បុរស​ម្នាក់​បាន​ស្លាប់​និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​។​ករណីនេះ​កើតឡើង​តាមផ្លូវ​ជាតិ​លេខ​៤​ក្នុង​តំបន់​ឃ្លាំង​លើ​ជិត​រោងចក្រ​ក្រោ​ន​ក្នុង​សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩​។

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ប្រាប់​ដំណឹង​ជាបឋម​ថា ជនរងគ្រោះ​ជិះ ម៉ូតូ​ម៉ាក​Zoomber-x ពាក់​ផ្លាកលេខ កំពត​1Q-2569 បើកបរ​ក្នុង​ទិស ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុច​ផ្លូវ​ចំណោត ម៉ូតូ​បន្ថែម​ល្បឿន​លឿន​ទំនងជា​ចង់​បើក​វ៉ា​ជែង​រថយន្ត​។​តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចង្កូត​ទៅបុក​ចូល​ពីក្រោយ​រថយន្ត​កូរ៉េ​ដឹក​ដែក​គ្រឿងសំណង់​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A7450​បណ្តាលឱ្យ​បុរស​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង និង​ស្ត្រី​ម្នាក់​រួម​ដំណើរ​ជាមួយ​របួសធ្ងន់​។​

​យោងតាម​អ្នក​ស្គាល់​ជនរងគ្រោះ​ប្រាប់ថា​អ្នក​ទាំង​២​ជិត​ដល់​ថ្ងៃ​រៀបការ​នាំគ្នា​ជា​គូរ​ដណ្តឹង​ទៅ​ស្រុកកំណើត​ដើម្បី​បោះ​ធៀប​រៀបចំ​មង្គលការ​។​ប៉ុន្តែ​ចៃដន្យ​អាក្រក់​មកជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ខាង​ប្រុស ស្លាប់ ចំណែក​ខាង​ស្រី​រងរបួស​ធ្ងន់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម