​អាវុធហត្ថ​ស្រុក​បញ្ជូន​ជនសង្ស័យ​ប្លន់​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​

271
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹងធ្វើ​សកម្មភាព​ប្លន់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​នូវ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩​។​អនុវត្តតាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អន្លង់វែង បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ មឿ​ន នឿន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្វាយចេក​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង​។​ថ្ងៃទី​១១​ខែ​ធ្នួ​ឆ្នាំ​២០១៩​បានធ្វើ​សកម្មភាព​ប្លន់​នៅ​ចំណុច​ស្ពាន​អូរ​ជីក​ភូមិ​ទួលប្រាសាទ​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង​រួម​នឹង​បក្ខពួក​ជាច្រើន​នាក់ ប្លន់​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ សេរី​២០១៥​ពាក់​ស្លាក​លេខ​១M.៤៩១៥ (​ប​. ជ​) ខណៈដែល​ជនរងគ្រោះ​ឈ្មោះ ហេង ណា​រឿង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​កំពុង​ជិះ​ទៅ​សាលារៀន​។​

​លោក​បញ្ជាក់ថា​ជនសង្ស័យ​រូបនេះ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​តាម​ដីកា​ក្នុងករណី​ធ្វើ​សកម្មភាព​លួច​និង​ប្លន់​ហើយ​បាន​នាំទៅ​ចង្អុលបង្ហាញ​រក​វត្ថុតាង​បទល្មើស​មានតែ​កាំបិត​មួយ​តែប៉ុណ្ណោះ​។​ពេលធ្វើ​សកម្មភាព​ប្លន់​និង​បាន​លាក់ទុក​នៅ​ចំណុច​ភូមិ​ថ្មី​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង​និង​សម្ភារៈ​ម៉ូតូ​យកបាន​ធ្វើ​សកម្មភាព​ដោះ​ទុកចោល​រួមមាន កន្ត្រក ម៉ា​រ៉ា​វេន កាង​មុខក្រោយ នៅ​ចំណុច​ភូមិ​អូរ​តា​ម៉េង ឃុំ​ស្រុក​អន្លង់វែង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម