​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

284
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ចរាចរ​នូវ​សារធាតុ​ញៀន​ដ៏​សកម្ម​ប្រចាំ​នៅ​ភូមិ​ធម្មជាតិ​ឥឡូវនេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ឃាត់ខ្លួន​។​

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានឱ្យ​អ្នក​សា​ព័ត៌មាន​ដឹង​នៅ​រសៀល​ថ្ងៃទី​២១​ខែធ្នូរ​ឆ្នាំ​២០១៩​នេះ​ថា​បន្ទាប់ពី​ទទួលបាន​នូវ​កា​ណែនាំ​នឹង​ចង្អុលបង្ហាញ​ពី​លោក​ឩ​ត្ត​ម​សេនី​យ៏​ត្រី​កង​សៅ​គុណ​មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​នោះ​កងរាជអាវុធហត្ថ​ស្រុក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំនុច​U.T.M.46.47.13.1576640​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​វរ​សេនី​យ៏​ត្រី​ពេជ្រ​សុ​ភី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​កម្លាំង​រប​ស់លោក​បានធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែលមាន​ឈ្មោះ​ជា​វណ្ណឌី​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​។​

បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​សមត្ថកិច្ច​ឆែកឆេ​និង​ដកហូត​បាន​នូវ​វត្ថុ​តាំងទី​១​ថ្នាំញៀន​១​កញ្ចប់​ទំងន់​០.៤១g​ទី​២​ទូ​រស​ព្វ័​ដៃ​ចំនួន​៣​គ្រឿង​ទី​៣​លុយ​ខ្មែរ​ចំនួន​២.០០០​រៀល​នឹង​ទី​៤​សម្ភារ​នឹង​ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​១​ចំនួន​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម