​របួសធ្ងន់​ស្រាល​៧​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​

313
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​:​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្តបុក​គ្នា​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ស្រុក​កំរៀង​កាលពី​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​នៅលើ​ផ្លូវជាតិ​លេខ​៥៧B​ចំណុច​ក្រុមទី​១២​ស្ថិតក្នុង​ភូមិ​កំ​ប្រង់​ឃុំ​តា​ក្រី ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​

​លោក​ឯក​មាន​ធន​អធិការ​ង​ស្រុក​កំរៀង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​បានឱ្យដឹងថា​អ្នករបួសធ្ងន់​បីនាក់​មាន​១​ឈ្មោះ​ភាព សុភា ភេទ​ប្រុស​(​អ្នកបើកបរ​រថយន្ត​សន្លប់​)​និង​អ្នករួមដំណើរ​ជាមួយ​២​ឈ្មោះ​គា ស្រី​នាង ភេទ​ស្រី និង​២​ឈ្មោះ ប៊ូ គ​ន្ធា ភេទ​ស្រី​និង​របួសស្រាល​ម្នាក់​ឈ្មោះ​ធី ថៃ​ភេទ​ស្រី​។​ទាំង​បួន​នាក់​ជិះ​រថ​
​យន្ត​១​គ្រឿង​ម៉ាក​កាមរី​ពណ៌​បៃតងចាស់ ស៊េរី​៩៥​ពាក់​ផ្លាកលេខ​ភ្នំពេញ​2A-7218​។​ឯ​ភាគី
​រថយន្ត​ម្ខាង​ទៀត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកមាស​ពាក់​ផ្លាកលេខ​2X7663​ភ​.​ព​។​
​បើកបរ​ដោយ​ឈ្មោះ​ប៉ុន ចាន់​ពៅ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ខ្យា​ច់​ពោ​យ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង (​របួសស្រាល​)​និង អ្នករួមដំណើរ​របួស​ស្រាល​ពីរ​នាក់​១​ឈ្មោះ​សាយ សាវុន​ភេទ​ប្រុស​និង​២​ឈ្មោះ​មួង ណេង​ភេទ​ប្រុស ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កងពលតូច​ថ្មើរជើង​លេខ​៥៣​កំ​ប្រង់​។​ដោយឡែក​ប៉ូលិស​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕S/

រូ​បថ​តៈរថ​យន្ត​កាមរី​ស៊េរី​៩៥​បុក​ជាមួយ​រថយន្ត​កាមរី​បា​ឡែ​ន​របួសធ្ងន់​ស្រាល​៧​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម