គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ចុះ MOU ជាមួយ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​រុស្ស៊ី​

343
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​(​គ​.​ស​.​ម​.​ក​.)​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​សហព័ន្ធរុស្ស៊ី​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិទ្ធិមនុស្ស​។ ក្នុង​គោលបំណង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ គាំទ្រ និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វេទិកា​ថ្នាក់ជាតិ​តំបន់​និង​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​។​ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ការអនុវត្ត​ល្អៗ​ជាមួយគ្នា​ទៅវិញទៅមក​ព្រមទាំង​ផ្តល់នូវ​ការបណ្តុះបណ្តាល កសាង និង​ពង្រឹងសមត្ថភាព​លើ​វិស័យ​សិទ្ធិមនុស្ស​ដល់​មន្ត្រី​រប​ស់ គ​.​ស​.​ម​.​ក​.​។​

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩​។​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹងថា​លោក​ជិន​ម៉ា​លីន​អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហព័ន្ធរុស្ស៊ី​រយៈពេល​បី​ថ្ងៃ​។​ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងទៅនេះ​និង​សម្រេចបាន​លទ្ធផល​ដូច​

ខាងក្រោម​៖១. នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​III​ស្តីពី​យន្តការ​នៃ​ការការពារ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ី ហៅ​កាត់​ថា អ៊ី​រ៉ាស៊ី (Eurasia) ដែលមាន​ប្រតិភូ​តំណាង​ប្រទេស​ចំនួន​២៥ នៅ​ទ្វីបអឺរ៉ុប និង​អាស៊ី​ចូលរួម គណៈប្រតិភូ​កម្ពុជា​បានកត់សម្គាល់​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បទពិសោធន៍ ការអនុវត្ត​ល្អៗ​រួមទាំង​បញ្ហា​ប្រឈម​ក្នុងការ​លើកកម្ពស់​និង​ការការពារ​សិទ្ធិមនុស្ស​របស់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ តំបន់ រួមទាំង​អន្តរជាតិ​។

ជាមួយគ្នានេះ​គណៈប្រតិភូ​កម្ពុជា​ក៏បាន​ធ្វើ​បទ​អន្តរាគមន៍​ចែករំលែក​បទពិសោធន៍​អំពី​យន្តការ​សិទ្ធិមនុស្ស​ជាតិ​របស់​ក​ម្ពុ​ជា​ផងដែរ​ដែល​រួមមាន​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រតិបត្តិ​និង​តុលាការ​ជូន​ដល់​អង្គ​សន្និសីទ​។​ជាងនេះទៀត​គណៈប្រតិភូ​កម្ពុជា​ក៏បាន​បង្ហាញ​នូវ​ឆន្ទៈ​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​រួមទាំង​ដំណើរ​ការវិវឌ្ឍ​ថ្មីៗ​នៃ​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​នៅ​កម្ពុជា ស្របតាម​គោលការណ៍​ទីក្រុង​ប៉ារីស​។

២.​គណៈប្រតិភូ​កម្ពុជា ក៏បាន​ចូលរួម​ផងដែរ​នៅក្នុង​កិច្ចប្រជុំ​សម្ព័ន្ធ​ការិយាល័យ​ប្រជាពលរដ្ឋ​អឺ​រ៉ាស៊ី (EurasianOmbudsman Alliance) ក្នុងនាម​ជា​សមាជិក​សង្កេតការណ៍ និង​បាន​ស្វែងយល់​អំពី​តួនាទី ភារកិច្ច ក៏ដូចជា​នីតិវិធី​នានា​ក្នុងការ​បំពេញការងារ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ជា​សមាជិក ហើយ​ដែល​កម្ពុជា​អាច​នឹងធ្វើ​ការពិចារណា​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៅ​ថ្ងៃ​អនាគត​ក្រោយ​ពេលដែល​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នៅ​កម្ពុជា​ត្រូវបាន​បង្កើត​។

៣. គណៈប្រតិភូ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Tatiara Moskalkova ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​សហព័ន្ធរុស្ស៊ី​ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិទ្ធិមនុស្ស​រវាង​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ។​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​សហព័ន្ធរុស្ស៊ី ក្នុង​គោលបំណង​ការពារ​សិទ្ធិ​របស់ ប្រជាពលរដ្ឋ​នៃ ប្រទេស​ទាំងពីរ គាំទ្រ និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វេទិកា​ថ្នាក់ជាតិ តំបន់​និង​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស ។​

ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ការអនុវត្ត​ល្អៗ​ជាមួយគ្នា​ទៅវិញទៅមក​ព្រមទាំង​ផ្តល់នូវ​ការបណ្តុះបណ្តាល​កសាង​និង​ពង្រឹងសមត្ថភាព​លើ​វិស័យ​សិទ្ធិមនុស្ស​ដល់​មន្ត្រី​រប​ស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម