ជនសង្ស័យ​ជិះ​ម៉ូតូ​កង់​បី​ដើរ​លួច​កាច់ក​ម៉ូតូ ត្រូវ​បានប្រជា​ពលរដ្ឋ​ទាន់​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច

299
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ ៣​នាក់​ជិះ​ម៉ូតូ​កង់​បី​ទៅ​លួច​កាច់ក​ម៉ូតូ​នៅក្នុង​ផ្ទះសំណាក់​ថ្ងៃ​ល្អ ធាក់​មិន​ឆេះ​ត្រូវបាន​ម្ចាស់ និង​ប្រជាពលរដ្ឋ​ទាន់​ដេញចាប់បាន​ម្នាក់ រត់​រួច​ពីរ​នាក់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​និង ៥០​នាទី​យប់​ទៀបភ្លឺ​ឈានចូល​ថ្ងៃអាទិត្យ​ទី ២២​ខែធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះសំណាក់​ថ្ងៃ​ល្អ តាម​បណ្ដោយ​ផ្លូវ ៣៧១​ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​ជនរងគ្រោះ​ម្នាក់​បាន​ជិះ​ម៉ូតូ ម៉ាក Suzuki Let ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 1FC 5467 មក​ឈប់​ចូល​ក្នុងផ្ទះ​សំណាង​ខាងលើ​មួយសន្ទុះ ក្រោយមក​ស្រាប់តែ​លេចមុខ​ជនសង្ស័យ ៣​នាក់ ជិះ​កង់​បី​មក​ឈប់​ក្បែ​ផ្ទះសំណាក់​ខាងលើ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ដើរចូល​ទៅដល់​ក្នុងផ្ទះ​សំណាក់​ហើយក៏​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បណ្ដើរ​ចេញមក​ខាងក្រៅ រួច​ហើយក៏​ធាក់​មិន​ឆេះ ម្ចាស់​ម៉ូតូ ឃើញ​ក៏​រត់​ដេញតាម​ស្រែកថា​ចោរៗ ផ្អើល​ដល់​ប្រជាពលរដ្ឋ​បាន​ព័ទ្ធ​ចាប់បាន​ម្នាក់​រត់​រួច​ពី​នាក់​។ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ចាប់​ជនសង្ស័យ​ម្នាក់ យកទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម ដើម្បី​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម