គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត​សាខា​ខេត្តសៀមរាប​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យ​

407
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​លីមីត​ធី​ត​សាខា​ខេត្តសៀមរាប​ប្រមាណ ជាង​១០០​នាក់​បាន​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​និយាយថា​ការផ្តល់​ឈាម គឺ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​និង​ផ្តល់​សេចក្តីស្រឡាញ់​។​លោក​បាន​បន្តថា​សកម្ម​ភាព​ការងារ​របស់​មជ្ឈមណ្ឌល​ផ្តល់​ឈាមមាន​ការកើនឡើង​រហូត​ដល់​ទៅ​៤​ដង​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥​ដែលជា​ឆ្នាំមុន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ​ឡើង​។

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឱ្យដឹងថា​ធនាគារ​ឈាម​របស់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ពុំមាន​ដាច់​ស្តុក​ទៀត​ទេ​រាល់​ករណី​នៃ​ការប្រើប្រាស់​ឈាម​របស់​មន្ទីរពេទ្យ​ពុំមាន​ការលក់ដូរ​នោះឡើយ​។​ឆ្នាំ​២០១៩​នេះ​ការប្រមូល​ឈាម​បាន​ចំនួន​ជាង​៤​ពាន់​ប្លោក​ច្រើនជាង​ឆ្នាំ​២០១៨​ដែល​ប្រមូល​បានត្រឹមតែ​ជាង​៣​ពាន់​ប្លោក​ប៉ុណ្ណោះ ។

លោក​បាន​បន្តទៀត​ថាប​ច្ចុ​ប្បន្ន​នេះ​ធនាគារ​ឈាម​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ស្ថិតក្នុង​ស្ថានភាព​រឹងមាំ​មិនមាន​បញ្ហា​ដាច់​ស្តុក​នោះទេ​បើទោះជា​មាន​ចំនួន​អ្នកជំងឺ​ដែលមាន​តម្រូវការ​ឈាម​កើនឡើង​ក៏ដោយ​។​រាល់​ករណី​នៃ​ការប្រើប្រាស់​ឈាម​របស់​មន្ទី​ពេទ្យ មិនមាន​ការលក់ដូរ​នោះឡើយ រួមទាំង​មាន ការចែករំលែក​ទៅកាន់​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​ក្នុងករណី​ចាំបាច់​ដែល​ត្រូវ​ជួយសង្គ្រោះ​អ្នកជំងឺ​ឬ​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ ។ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មានប្រសាសន៍ថា ពិតជា​ចាំបាច់​ណាស់ សម្រាប់​ពាក្យ​ថា អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​និង​ការ​ស្ងើចសរសើរ ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ចំណាយ​ទាំង​ពេលវេលា​និង​ទឹកចិត្ត​បរិច្ចាគ​ឈាម​ដែលជា​ចលនា​មនុស្សធម៌​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ។​

​លោក​កៅ​គី​វុ​ធ​នាយក​សាខា​ហត្ថា​កសិករ​ប្រចាំ​ខេត្តសៀមរាប​លើកឡើងថា​នេះ​គឺជា​ការចូល​រួមមួយ​ក្នុង​សកម្ម ភាព​សង្គម របស់​ហត្ថ​កសិករ ក្រោម​ប្រធានបទ ផ្តល់​ឈាម ដើម្បី​ជួយ សង្គ្រោះ​ជីវិត​មនុស្ស និ ង​ផ្តល់​សេចក្តីស្រឡាញ់​។​មាន​ប្រាក់​មិនអាច​ទិញ​ជីវិត​មនុស្ស​បានទេ​តែ​ឈាម​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ហើយ​ការផ្តល់​ឈាម​គ្មាន​កត្តា​ណាមួយ​ដែល​ត្រូវ​ព្រួយបារម្ភ​នោះឡើយ​។​តែ​ឈាម​ដែល​មិនអាច​ផ្តល់​បាន ឬ​ឈាម​ដែល​គ្រូពេទ្យ​បដិសេធ​មិន​ទទួលយក​នោះទេ ដែលជា​កត្តា​ត្រូវ​ព្រួយបារម្ភ​នោះ​។​

​លោក​ក៏បាន​គូសបញ្ជាក់ថា នេះ​ជា​លើក​ទី​៦​ហើយ ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត ទូទាំងប្រទេស​ហើយក៏​ជា​លើក​ទី​១​របស់​សាខា​ខេត្តសៀមរាប​នៃ​ការបរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​។​អត្ថប្រយោជន៍​នៃ​ការផ្តល់​ឈាម​គឺ​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ជំងឺមហារីក​ផ្សេងៗ​កាត់បន្ថយ​កំហាប់​ឈាម និង ការ​លើស​ជាតិ​ដែក ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​មាន ផលប៉ះពាល់​ដល់​ថ្លើម និង​លំពែង ។

​ការផ្តល់​ឈាម​វា​ជួយ​ឱ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង​បន្ថយ​ការឡើង​ទម្ងន់​ជួយ​ជំរុញ​ការបង្កើត​គ្រាប់​ឈាម​ថ្មី ។ ជាមួយនឹង​ការផ្តល់​ឈាម​នេះដែរ គឺ​ទទួលបាន​នូវ​ការធ្វើ​តេស្ត​ឈាម​ដោយ​សម្ងាត់ និង ឥតគិតថ្លៃ រីករាយ​ក្នុង​ការផ្តល់​រង្វាន់​ជីវិត​គឺ​សុខភាព​កាន់តែ​ប្រសើរឡើង​ទាំងនេះ​គឺជា​ការបង្ហាញ​ណែនាំ របស់​មជ្ឈមណ្ឌល​ផ្តល់​ឈាម ៕S/

​រូបភាព​: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត សាខា​ខេត្តសៀមរាប ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជូន មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម