ដុត​ភ្លើង​ដើរចេញ​ហើយ​រាលដាល​ឆេះ​ដំណាំ​ដល់​ចំការ​អ្នក​ដ៏​ទៃ​អាវុធហត្ថ​ចាប់ខ្លួន​ចាប់ខ្លួន​

335
ចែករម្លែក

ដោយ ៖ ប​,​ជ័យ​/ បន្ទាយមានជ័យ​ជនសង្ស័យ​ម្នាក់​ទៅ​ជីក​ដាក់​របង​ព្រំដី​ក្នុង​ចម្ការ​ហើយ​បាន​ដុត​ស្មៅ រួច​ដើរចេញ​បណ្តាលឱ្យ​ឆេះ​រាលដាល​ដល់​ចំការ​អ្នកដទៃ​គឺ​ឆេះ​ដំណាំ​ខ្ទេ​ខ​ខ្ទី​រ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩ ។​

​យោង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​បាន​ប្តឹង​ឈ្មោះ ឈាង អៀក​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ថា​ក្នុងករណី​ដុត​ភ្លើង​ឆេះ​រាលរាល​ដល់​ចម្ការ​ខ្លួន​បាន​ឆេះ​ដំណាំ​អស់​ជាច្រើន​។​ក្រោយពី​បានទទួល​ពាក្យ​ប្តឹង​កម្លាំង​អាវុធហត្ថ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ ២០១៩ ។​

ជនសង្ស័យ​អាច​ត្រូវ​ចោទប្រកាន់​ពីបទ​ធ្វេស​ប្រ​ហេស​ក្នុង​ការដុត​ស្មៅ​ឆេះ​រាលដាល​ឆេះ​ដំណាំ​អ្នក​ដ៏​ទៃ​។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​គឺ​ឃុំឃាំង​បណ្តោះអាសន្ន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម