រដូវប្រាំង​មកដល់​អង្គភាព​រដ្ឋាក​រ​ទឹក​រៀប​បាវ​ខ្សាច់​ទប់ទឹក​ស្ទឹង​ឱ្យមាន​ខ្ពស់​ឡើង​ជាង​មុន​

457
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ពេល​រដូវប្រាំង​មកដល៎​ទឹកស្ទឹង​សង្កែ​ស្រក​ផុត​ក្បាល​បូម​អង្គ​ព​ទឹកស្អាត​ដែលមាន​លោក​អ៊ុត​ក្លឹង​ជា​ប្រធាន​បាន​ដឹកនាំ​កម្លាំង​ចុះ​វាយ​បង្គោល​ធ្វើជា​ធ្នួ​សកាត់​ទទឹង​ស្ទឹង​ចំនួន​២​ជួរ​ដើម្បី​ដាក់ពង្រាយ​បាវ​ខ្សាច់​សម្រាប់​ទប់ទឹក​ស្ទឹង​ឱ្យមាន​កម្រិត​នីវ៉ូទឹក​ជាង​កន្លះ​ម៉ែត្រ​។​ខ្ពស់ជាង​មុន​ជៀសវាង ការ​ស្រក​ផុត​ក្បាល​បូម​មិនអាច​បូមទឹក​យកទៅ​ផលិត​ទឹកស្អាត​បាន​ព្រោះ​ឆ្នាំនេះ​ទឹក​មានការ​ស្រុក​ចុះ​លឿន​ជាង​ឆ្នាំមុន​។​
​លោក​បន្តថា​ការ​ទប់ទឹក​ស្ទឹង​នេះ​ក្នុង​គោលបំណង​ទាញយក​ទឹកស្ទឹង​មក​ផលិត​ជា​ទឹកស្អាត​សម្រាប់​ផលិត​ចែក ជូន ដល់ អតិថិជន ក្នុង ក្រុង បាត់ដំបង ទាំងមូល ក៏ដូចជា បណ្តា ស្រុក មួយ ចំនួន ដែល នៅ ជិតៗ សម្រាប់ ប្រើប្រាស់​ប្រចាំថ្ងៃ​។​ប្រធាន​រដ្ឋាករទឹក​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​ដើម្បី​ជៀសវាង ការ​ស្រក​ចុះ​របស់​ទឹកស្ទឹង​សង្កែ​ផុតពី​ក្បាល​បូម​ដែល​អាច​ប្រឈម​ទៅនឹង​បញ្ហា​ខ្វះ​ទឹក​សម្រាប់​បូម​យកទៅ​ផលិត​ជា​ទឹកស្អាត​សម្រាប់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ទើប​លោក​ដឹកនាំ​កម្លាំង​ជំនាញ​យក​បាវ​ច្រក​ខ្សាច់​យកទៅ​ទប់​កាត់​ទទឹង​ស្ទឹង​សង្កែ​ដោយ​ទុក​មួយ​ប្រឡោះ​សម្រាប់​ឱ្យ​ទឹក​ហូរ​ចុះទៅ​ក្រោម​។​លោក​បាន​បន្តថា​គោលបំណង​នៃ​ការ​ទប់​បាវ​ខ្សាច់​កាត់​ទទឹង​ស្ទឹង​នេះ​ដើម្បី​ទាញយក ទឹក មក ផលិត ជា ទឹកស្អាត សម្រាប់ ប្រើប្រាស់​ទៅតាម លក្ខណៈ ស្តង់ដារ ។

​លោក​អ៊ុត​ក្លឹង​មានប្រសាសន៍ ថា​បច្ចុប្បន្ននេះ​កម្រិត ទឹក ដែលមាន នៅក្នុង ទំនប់ ពហុ បំណង​សេក សក​ដែល​ស្ថិត​ក្នុងស្រុក​រតនៈមណ្ឌល​មាន​ចំនួន​១០០​លាន​ម៉ែត្រគូប​។​នៅក្នុង​រយៈពេល​១​ថ្ងៃ​ទ្វា​ទឹក​ពហុ​បំណង​បាន​បើក​ទម្លាក់​ទឹក​ចុះមក​ស្ទឹង​សង្កែ​ប្រហែល​១,២​លាន​ម៉ែត្រគូប​ដើម្បីឱ្យ​ប្រជាក​ដិ​ករ​ដែល​រស់​នៅតាម​បណ្តោយ​ដង​ស្ទឹ​សង្កែ​អាច​ទាញយក​ទឹក​ទៅប្រើ​ប្រាស់​និង​ស្រោចស្រព​ផលដំណាំ​ស្រូវ​និង​ដំណាំ​រួម​ផ្សុំ​នា​រដូវប្រាំង​នេះ​៕S/

​រូប​ថ​តៈ​លោក​អ៊ុត​ក្លឹង​ប្រធាន​រដ្ឋាករទឹក​ខេត្ត​បោះបង្គោល​យក​បាវ​ខ្សាច់​ទប់ទឹក​ស្ទឹង​ឱ្យ​ខ្ពស់ជាង​កន្លះ​ម៉ែត្រ​សម្រាប៎​បូមទឹក​យកទៅ​ផលិត​ទឹកស្អាត​

ទីតាំងផ្សាយពាណិជ្ជកម្ម