រថយន្ត​បើក​យ៉ាង​លឿន​ទៅមុខ​គម្រប​លូ ក្រឡាប់​ជាច្រើន​ត្រលប់​ខ្ទាត​មនុស្ស​ចេញ​២​នាក់​ស្លាប់​

1130
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​៣​នាក់​បាន​ជិះ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង បើក​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស វ៉ា​ក់​នឹង​ម៉ូតូ​រ៉ឺម៉ក​អេតចាយ ក៏​គេ​ចមក​ខាងឆ្វេង​ដៃ​បួង​ចង្កូត​មិនទាន់ បណ្ដាល​ឲ្យ​បុក​នឹង​គម្រប​លូ ក្រឡាប់​ជាច្រើន​ត្រលប់ និង​ខ្ទាត​មនុស្ស ២​នាក់​ចេញមក​ខាងក្រៅ​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល បាន​រត់​ចេញពី​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង ៣​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​បុរី ឡុង​នី តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ សព​ទាំងពីរ​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​សម្ដី​សន្តិសុខ​ម្នាក់​ដែល​យាមកាម​នៅមុខ​បុរី​ឡុង​នី​បាន​ប្រាប​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​ម៉ូតូរ​ម៉ក​អេតចាយ​ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​សទិស​ដៅ​ពី​លិច​មក​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់​ឆ្វេង​ដៃ​មិន​ប្រយ័ត្ន​ត្រូវបាន​រថយន្ត​ព្រូស ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AY.6784​មួយគ្រឿង​បើក​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​សទិស​ដៅ​ពី​កើ​តទៅ​លិច​បញ្ច្រាស់ទិស​គ្នា​ក៏​វ៉ា​ក់​អឺ បួង​ចង្កូត​មក​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​គម្រប​លូ​បណ្ដាលឱ្យ​ក្រឡាប់​ជាច្រើន​ត្រលប់ ខ្ទាត​មនុស្ស​ម្នាក់​ទៅលើ​ចិញ្ចើមផ្លូវ​បោក​ក្បាល​នឹង​ថ្ម​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​និង​ម្នាក់ទៀត​ខ្ទាត​ទៅ​ផ្លូវត្រូវ រថយន្ត​អូស​កិន​ជាច្រើន​ម៉ែត្រ​ស្លាប់​នៅក្រោម​រថយន្ដ​គួរឱ្យ​អ​ណោ​ច​អធម៌​។​

​ក្រោយពី​កើតហេតុ គេ​ឃើញ​ម្នាក់​ដែល​រងរបួស​ស្រាល​ទំនងជា​អ្នកបើករថយន្ត បាន​រត់​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល ចំណែក​រថយន្ត​រង​ការខូចខាត​ខ្ទិច​ស្ទើរតែ​ទាំងស្រុង​។ ក្រោយមក សមត្ថកិច្ច​ជំនាញ​មក​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម