កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​៤​នៅក្នុង​បាត់ដំបង​

311
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​បរិវេណ​នាគ​សន្តិភាព​ស្ថិតក្នុង​ភូមិ​កម្ម​ករស​ង្លា​ត់​ស្វាយប៉ោ កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩ សាលា ACE បានរៀបចំ​កម្មវិធីរ​ត់ ដើម្បី​បរិស្ថាន​លើក​ទី​៤ នៅក្នុង​បាត់ដំបង ដោយមាន​សិស្សសាលា​ចូលរួម​ជាង​
២​ពាន់​នាក់​។​

​លោក​លី ហ៊ាង​តំណាង​សាលា ACE បានឱ្យដឹងថា ចំពោះ​សិស្ស​និង​អ្នកចូលរួម​ជាង​២​ពាន់​នាក់​នេះ ត្រូវ​ទិញ​សំបុត្រ​ចូលរួម​កម្មវិធី​រត់ ដើម្បី​បរិស្ថាន​លើក​ទី​៤ នៅក្នុង​បាត់ដំបង​នេះ​ក្នុង​ម្នាក់ៗ​ចំនួន​១​ដុល្លារ ហើយ​ខាង​សាលា​បានប្រគល់​អាវយឺត​កីឡា​ដ៏​ស្រស់ស្អាត​មួយ ដប​សម្រាប់​ដាក់​ទឹក​១ អាហារសម្រន់​១​កញ្ចប់ និង​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ទៀត​។​

​លោក លី ហ៊ាង បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​១ ដែល​សាលា ACE បានជ្រើសរើស​យក​ខេត្តបាត់ដំបង ដើម្បី​រៀបចំ​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​៤ ក្នុង​គោលបំណង​ប្រមូល​ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី​នេះ យកទៅជួយ​សាងសង់​បង្គន់​អនាម័យ​នៅតាម​សាលា​រដ្ឋ​មួយចំនួន ក្នុង​ខេត្តបាត់ដំបង ដែលមាន​ការខ្វះខាត និង​ជួប​លំបាក​ខាង​អនាម័យ​។ កន្លងមក​សាលា ACE បានធ្វើ​នៅ​ភ្នំពេញ ហើយ​បាន​ប្រមូល​ថវិកា​យក​ទី​ជួយ​ខាង​មន្ទីរពេទ្យ​គន្ធបុប្ផា​ភំ​ពេញ និង​ទិញ​ធុងសំរាម​មាន​ពណ៌​បៃតង ពណ៌​ទឹកប៊ិច សម្រាប់​បែងចែក​ប្រភេទ​សំរាម​នៅតាម​ទីសាធារណៈ​នានា​។​

​លោក​លី ហ៊ាង បាន​បញ្ជាក់ថា កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​៤​នេះ បានចាប់ផ្តើមរ​ត់តាំង​ពី​ម៉ោងជាង​៧​ព្រឹក ដោយ​ចេញដំណើរ​ពី​ទីលាន​នាគ​សន្តិភាព​តាមផ្លូវ​លេខ​១ រ៉​ប​មាត់​ស្ទឹង​សង្កែ ដោយ​ឆ្លងកាត់​ស្ពានថ្ម​ថ្មី (​ស្ពាន​សោ​ហឺ​) ហើយ​បត់​ស្តាំ​តាម​មាត់​ស្ទឹង​ត្រើយ​ខាងកើត​ស្ទឹង​សង្កែ​មុខ​សួនច្បារ​សម្តេច​ក្រឡាហោម​ស ខេង​រួច​ឆ្លងស្ពាន​ថ្មី​មុខ​វត្ត​សង្កែ​ឆ្ពោះទៅ​កន្លែង​ប្រារព្ធ​ពិធី​វិញ​។ ចំពោះ​អ្នក​ដែល​រត់​បាន​លេខ​១​ដល់​លេខ​១០​គី​ទទួលបាន​មេដាយ​មួយគ្រឿង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម