បញ្ជូន​ជនសង្ស័យ​ពីរ​នាក់ និង​ថ្នាំញៀន​១៥​ថង់ ទៅ​តុលាការ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​

339
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​១៣ ស្ថិតក្នុង​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​។​

​លោក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ សឿ វណ្ណៈ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូ​មិន​រា​២​ឃុំ​ន​រា​ស្រុក​សង្កែ និង​ឈ្មោះ វិត ផាន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ ឃុំ​ជាមួយគ្នា​
​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១៥​ថង់​ទម្ងន់​៥,៤៥​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​ឆ្លើយ​សារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង​ផង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទាំងពីរ​នាក់​ទៅកាន់ តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម