វេជ្ជបណ្ឌិតឯកទេសឬសដូងបាត កម្ពុជាមួយរូប ទទួលបានពានរង្វាន់ ជា សាស្រ្ដាចារ្យវេជ្ជ​បណ្ឌិត​កិត្តិយស ពីចក្រភពអង់គ្លេស

2635
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ លោក តូច យ៉ាន វេជ្ជបណ្ឌិត​ឯកទេស​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាទ ត្រូវបាន Academics Oxford Union United Kingdom នៃប្រទេសអង្លេសប្រគល់ពារង្វាន់សូក្រាត ជា សាស្រ្ដាចារ្យវេជ្ជបណ្ឌិតកិត្តិយស នៅចក្រភពអង់គ្លេស។

ថ្លែង​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ នៃ​មាតុភូមិនិវត្តន៍​របស់​វេជ្ជបណ្ឌិត តូច យ៉ាន បាន​ឲ្យ​ដឹងថាមូលលហេតុដែលត្រូវបានAcademics Oxford Union United Kingdom នៃប្រទេស​អង់គ្លេសប្រគល់ពារង្វាន់ សូក្រាត ដល់ឥស្សរជនសំខាន់ៗ ដែលជាបុគ្គលឆ្នើម នៅលើពិភពលោកដែលមានស្នាដៃល្អក្នុងការជួយដល់មនុស្សជាតិ និង ពិភពលោក ដូចជា ៖

១.ការងារមនុស្សធម៌ ( ព្យាបាល និង សង្រ្គោះ អាយុជីវិត មនុស្ស សត្វ )

២.ការងារអប់រំ ( បើកសាលាបណ្តុះបណ្តាល វិស័យសុខាភិបាល និង វិស័យអប់រំ ខ្នាតធំ ល្អ ស្តង់ដា)

៣.បុគ្គលដែលធ្លាប់មានស្នាដៃទទួលបានពានរង្វាន់ ពីអង្គភាពវាយតំលៃគុណភាពនានា​នៅលើ​ពិភពលោក

លោកបន្ដថា ដោយឡែកកម្ពុជាយើង ដែលគេជ្រើសរើសរូបលោកឲ្យទៅពានរង្វាន់ សូក្រាត ញូញាន យូណាយធីត ឃីងដូម ចក្រភពអង្លេស ពេលនេះ គឺដោយមានការវិនិច្ឆ័យលើលក្ខណៈ ពិសេស៥យ៉ាង ៖

១.មានការអភិវឌ្ឍន័ខ្លួន ពី កសិករ មក បសុពេទ្យ (ពេទ្យសត្វ) ពីពេទ្យសត្វ មក ពេទ្យមនុស្សជា វេជ្ជបណ្ឌិតឆ្លងកាត់ ២ មហាវិទ្យល័យ និង អនុវត្តន៍ព្យាបាលជម្ងឺឫសដូងបាត បាន១៦ឆ្នាំ (២០០៣-២០១៩)។

២.ជាស្ថានិក ដឹកនាំល្អ មានការអភិវឌ្ឍន៍ គ្លិនិកព្យាបាលជម្ងឺឫសដូងបាតពី មួយសាខា ពង្រីកបានប្រាំសាខា និងមានផែនការពង្រីក២ សាខាបន្ថែម នៅឆ្នាំ២០២០នេះ។

៣.រូបលោកក៏ដូច គ្លីនិកតូច យ៉ាន ព្យាបាលជម្ងឺឫសដូងបាតតូច យ៉ានទទួលបានពានរង្វាន់​មាសចំនួន៥រួចហើយពីអង្គភាពវាយតំលៃគុណភាពពិភពលោកនៅ ប្រទេសបារាំង អាឡឺម៉ង់

សហរដ្ឋអាមេរិក អេស្បាញ ប្រទេសអូទ្រីស និងលើកនេះ នៅចក្រភពអង្លេស។

៤.បានដឹកនាំបុគ្គលិក និង គ្រូពេទ្យ ចូលរួមការងារសង្គម ការងារមនុស្សធម៌ ពិសេសចូលរួម​ជាមួយ ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ។

៥.បានធ្វើការសិក្សាស្រាវជ្រាវ ធ្វើសារណាបទអំពី ជម្ងឺឫសដូងបាត ធ្វើជាពីរ ភាសា (អង្លេស និង ខ្មែរ) ក្នុងរយៈពេលសិក្សា ១៦ ឆ្នាំ (២០០៣-២០១៩)បិទបញ្ចប់ បានធ្វើបទបង្ហាញ និង តំកល់នៅ បណ្ណាល័យ ( Academics Oxford Union United Kingdom) ចំនួន ៥ ក្បាល។

លោក​វេជ្ជបណ្ឌិត តូច យ៉ាន បានបង្ហាញ​នូវ​មោទនភាព​យ៉ាងខ្លាំង ក្នុងនាម​ជា​កូន​ខ្មែរ និង​ជាវេជ្ជបណ្ឌិតពេទ្យ​ខ្មែរ ដែល​ត្រូវបាន​អន្ដរជាតិ ជាពិសេស​គឺ​ប្រទេស​មហាអំណាច​ទទួលស្គាល់ និង​ជ្រើសរើស​ឲ្យ​ទទួល​ពានរង្វាន់​លំដាប់​ពិភពលោក​ដូច្នេះ​។​

​ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​នៅ​កម្ពុជា​ទាំងអស់ ខិតខំ​បង្កើន​គុណភាព បង្កើត​សមត្ថភាព​បន្ថែមទៀត ក្នុងការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស នៅលើ​ពិភពលោក ដើម្បី​ឲ្យ​ពិភពលោក​បាន​មើលឃើញថា កម្ពុជា​ជា​ប្រទេស​តូច​មែន ក៏ប៉ុន្តែ​ប្រទេស​អច្ឆរិយ​មួយ​នេះ​សំបូរ ទៅដោយ​ធនធានមនុស្ស​ជាច្រើន ដែល​យើង​អាច​ប្រកួតប្រជែង​នៅលើ​ពិភពលោក​បាន​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម