ចេញពីផឹកសុីជិះម៉ូតូក្នុងល្បឿន​​​លឿន​​បុកខឿនថ្មពុះចែកទ្រូងផ្លូវ​​បោកក្បាលស្លាប់

431
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីផឹកសុី ផ្ទះបងស្រីក្នុងគោលបំណងបន្តទៅលេងផ្ទះប្អូន ស្រាប់តែទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួល បោកនិងថ្នល់ស្លាប់យ៉ាងអណោចអធម៌ កាលពីវេលាម៉ោង៨និង១០នាទី យប់ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅជិតរោងចក្រកៅស៊ូ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

សពជនរងគ្រោះមានឈ្មោះ ពៅ រិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលម្ដុំ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។ មានស្រុកកំណើត ផ្ទះលេខ៥១ នៅភូមិព្រែកន្រ្ទង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ដោយជិះម៉ូតូម៉ាក ហុងដា ឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាក លេខ ព្រៃវែង1H.4431 ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងយ៉ាងលឿនធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរ៉េចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តោយឲ្យដួលម៉ូតូប្រាវ ហើយជនរងគ្រោះខ្ទាតប្រហែល៥០ម៉ែត្រ បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗតែម្ដង ដោយមិនបានពាក់មួកសុវត្តិភាព។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងបន្ទាប់មកក៏ទំនាក់ទំនងទៅសាច់ញាតិ ដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម