បុរី​វ៉ា​ទី​កង់ រង​ព្យុះ​ពាក្យបណ្ដឹង​រំលោភបំពាន​ផ្លូវភេទ​ដោយ​បព្វជិត​

362
ចែករម្លែក

ការចោទប្រកាន់​រំលោភបំពាន​ផ្លូវភេទ​ដោយ​បព្វជិត​សាសនា​គ្រិស្ត​ដែលមាន​ចំនួន​រហូតដល់ ទៅ​ជាង ១.០០០ ករណី​ត្រូវ​បានដាក់​នៅ​ការិយាល័យ​ពិសេស​មួយ​ក្នុង​បុរី​វ៉ា​ទី​កង់ នៅ​ឆ្នាំនេះ ធ្វើឱ្យ​មន្ត្រី​នៅ​ទីនោះ​ឈឺក្បាល​ពិបាក​ដោះស្រាយ ហើយ​ទន្ទឹមនេះ បុរី​វ៉ា​ទី​កង់​ក៏បាន​រង​ការ​រិះ គន់​យ៉ាងខ្លាំង​ដែរ​ថា​ព្យាយាម​លាក់បាំង​ការចោទប្រកាន់​។​
​ ​
មន្ត្រី​នៅ​ការិយាល័យ “​ក្រុម​ជំនុំ​ដើម្បី​លទ្ធិ​នៃ​ជំនឿ​” (Congregation for the Doctrine of the Faith) ហៅថា CDF ដែល​ទទួលបន្ទុក​ស៊ើបអង្កេត​ការចោទប្រកាន់​នានា​និយាយថា ពួកគេ​បាន និង​កំពុង​ទទួល​របាយការណ៍​ស្តីពី​ការរំលោភបំពាន​ផ្លូវភេទ​ពី​បណ្ដា​ប្រទេស​ដែល​មិន​ធ្លាប់មាន​បញ្ហា​ពីមុន​។
​ ​
យោងតាម CDF បានឱ្យដឹងថា ចំនួន​ការចោទប្រកាន់​បាន​កើនឡើង ៤ ដង​ក្នុង​រយៈពេល​មួយ ទសវត្សរ៍​កន្លងទៅ ខណៈ​មន្ត្រី​មួយចំនួន​នៅ​ការិយាល័យ​នេះ​នៅតែ​ស្ពឹក​ស្រពន់​ក្នុងការ​ដោះ ស្រាយ​។

​លោក​បូជា​ចា​រ្យ ច​ន កេ​ណ្ណេ​ឌី (John Kennedy) ប្រធាន​ផ្នែក​វិន័យ​នៅ CFD និយាយ ថា លោក​បានឱ្យ​មន្ត្រី​របស់លោក​ធ្វើការ ៣ វេន​ក្នុង​មួយថ្ងៃ ឬ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ព​ន្លឿ​នការដោះស្រាយ​ពាក្យបណ្ដឹង​ទាំងនេះ​។
​ ​
​ទោះជា​យ៉ាងណា ការចោទប្រកាន់​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការអះអាង​ជា​ប្រវត្តិសាស្ត្រ​ដែល​ខ្លះ មាន​ចំណាស់​ច្រើន​ទសវត្សរ៍​មកហើយ ដែល​មានន័យថា​ករណី​ជាច្រើន​មិនមែនជា​រឿង​ថ្មីនោះទេ​។​
​ ​
ប្រទេស​ដូចជា​អា​ហ្ស​ង់​ទីន ម៉ិ​ក​ស៊ិ​ក ស៊ី​លី អ៊ីតាលី និង​ប៉ូឡូញ ទើបតែ​បញ្ជូន​របាយ ការណ៍​ដំបូង របស់ខ្លួន​អំពី​ការរំលោភបំពាន​ផ្លូវភេទ​ដោយ​បព្វជិត​នៅ​ឆ្នាំនេះ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម