ថៃ បញ្ជូន​ស្វា orangutan ទៅ​ឥណ្ឌូនេស៊ី ដែលជា​មាតុប្រទេស​របស់​ពួកវា​វិញ​

377
ចែករម្លែក

អាជ្ញាធរ​សត្វព្រៃ​នៅ​ប្រទេស​ថៃ បាន​បញ្ជូន​ស្វា orangutan ពីរ​ក្បាល​ត្រលប់​ទៅ​ប្រទេស ឥណ្ឌូនេស៊ី ដែលជា​មាតុប្រទេស​របស់​ពួកវា​វិញ​កាលពី​ថ្ងៃ​សុក្រ ទី​២០ ដើម្បី​ជារួម​ចំណែក ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា ក្នុង​យុទ្ធនា​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​។

​ស្វា​អាយុ ១០ ឆ្នាំឈ្មោះ កូ​ឡា (Cola) និង​ស្វា​អាយុ ៧ ឆ្នាំឈ្មោះ ចាយ​អិន (Giant) ត្រូវបាន​ដឹក ចេញពី​ដែនជម្រកសត្វព្រៃ​ក្នុង​ខេត្ត​រ៉ាត់​ឆា​ប៊ូ​រី (Ratchaburi) ទៅកាន់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដើម្បី​បញ្ជូន​ឡើង​យន្តហោះ​ឆ្ពោះទៅកាន់​ក្រុង​ហ្សា​ការ​តា​។

​យោងតាម​នាយកដ្ឋាន​អភិរក្ស​ឧទ្យាន​ជាតិ សត្វព្រៃ និង​រុក្ខជាតិ (Department of National Park, Wildlife and Plant Conservation) របស់​ថៃ បានឱ្យដឹងថា ស្វា ចាយ​អិន ត្រូវបាន​រត់ពន្ធ​ចូល ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១៤ ចំណែកឯ​ស្វា កូ​ឡា កើត​នៅ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​មួយកន្លែង​។​

​នាយកដ្ឋាន​ដដែល​បាន​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ស្វា orangutan ចំនួន ៦៧​ក្បាល ហើយ​ដែល​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី វិញ ហើយ​តាម​ការរំពឹងទុក នឹង​បញ្ជូនទៅ​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម