មើល​មួយ​ភ្លែត​ស្មានតែ​សណ្ដែកដី និង​ប្រហិត តាម​ពិតជា​ដុំ​ក្រួស​ក្នុង​ប្លោកនោម​

402
ចែករម្លែក

បុរស​ជនជាតិ​ចិន ម្នា​ក់វ័យ ៨៣ ឆ្នាំ​ត្រូវ​វេជ្ជបណ្ឌិត​វះកាត់​យក​ដុំ​ក្រួស​បាន​រហូតដល់​ទៅ​ជាង ១០០ គ្រាប់​ចេញពី​ប្លោកនោម​ស្ទើរ​មិនគួរ​ឱ្យ​ជឿ បន្ទាប់ពី​គាត់​មាន​បញ្ហា​ពិបាក​នោម​ជាង ១០ ឆ្នាំ​។​
​ ​
យោងតាម​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត​ជាំ​ង​ស៊ូ (Jiangsu) ប្រទេស​ចិន បានឱ្យដឹងថា​បុរស​ចូលនិវត្តន៍ ដែលមាន​ត្រកូល លីវ (Liu) រូបនេះ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត បន្ទាប់ពី​ចេះតែ មាន​អា​ការៈឈឺចាប់ ខ្លាំង​ឡើង ពេល​បត់ជើងតូច​។
​ ​
ក្រុម​វេជ្ជបណ្ឌិត​តក់ស្លុត​យ៉ាងខ្លាំង​ពេល​ឆ្លុះ​ពិនិត្យឃើញថា ប្លោកនោម​របស់​អ្នកជំងឺ​រូបនេះ​ពេញ ទៅដោយ​ក្រួស​ដែលមាន​ទំហំ​ខុសៗ​គ្នា​។​
​ ​
ករណីនេះ​ត្រូវបាន​រាយការណ៍​នៅ​ខែ​នេះ​ដោយ​មន្ទីរពេទ្យ Zhongda Hospital នៃ​សាកល​វិទ្យា ល័យ Southeast University ក្រុង​ណាន​ជី​ង (Nanjing)​។​
​ ​
វេជ្ជបណ្ឌិត ស៊ុន ឆាវ (Sun Chao) ដែល​មកពី​ផ្នែក​តម្រង​ម៉ូ​ត្រ​នៃ​មន្ទីរពេទ្យ​ខាងលើ​បាន​ប្រាប់ Pear Video ថា “​ពេល​ឆ្លុះ​ពិនិត្យ​យ៉ាង​កៀក​យើង​ពិតជា​ភ្ញាក់ផ្អើល​ណាស់​ដែល​ឃើញ​ប្លោកនោម របស់គាត់​ពេញ​ដោយ​ដុំ​ក្រួស​”៕ ប្រែ​សម្រួលៈ​ខុម