របប​អាហារ​មិន​ផ្តល់​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ​នាំ​ឲ្យ​ឡើង​ទម្ងន់​

427
ចែករម្លែក

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​អាហារ​ច្រើន​ជា​រៀងរាល់​ថ្ងៃ ក្រោយ ម៉ោង ៧​ល្ងាច និង​អ្នកមាន​របប​អាហារ​មិនល្អ​ក្នុងពេល​មាន​ផ្ទៃពោះ​ទំនងជា​ងាយ​នឹង​ឡើង​ទម្ងន់ ណាស់​។ យោងទៅតាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrients បាន​ឲ្យ​ដឹងថា មនុស្ស​ទាំងបី​ក្រុម​ដូចគ្នា​គឺ​ទំនងជា​ងាយ​កើតមាន​បញ្ហា​ឡើង​ទម្ងន់​ចាប់ពី ៥​គីឡូក្រាម​ឡើង ទៅ​រហូតដល់​បី​ដង នៅ​រយៈពេល ១៨​ខែ ក្រោយ​សម្រាលកូន​រួច​។​

​អ្នកស្រាវជ្រាវ​មកពី KK WOmen’s and Children’s Hospital (KKH) បាន​ទាញ​ទិន្នន័យ​ពី​ការ សិក្សា​ដ៏​ធំ​មួយ គឺ GUSTO (Growing Up in Singapore Towards Healthy Outcomes)​។ ប្រធាន​ដឹកនាំ​ការសិក្សា លោក Loy See Ling បាន​ឲ្យ​ដឹងថា “​ការស្រាវជ្រាវ​របស់​យើង​ដែល ផ្អែកទៅលើ​ស្ត្រី​ជនជាតិ​អាស៊ី​ជាតិ​សាស​ចម្រុះ បាន បង្ហាញ​ឲ្យ​ដឹងថា​ថ្វីបើ​ការ​ញ៉ាំ​អាហារ ពេលយប់ និង​គុណភាព​របប​អាហារ​មានការ​ថយ ចុះ​មាន​ជាប់ទាក់ទង​នឹង​ការឡើង​ទម្ងន់ បែប​ឯករាជ្យ​ក៏ដោយ​តែ​ការអនុវត្ត​ញ៉ាំ​អាហារ​ពេលយប់​ជាមួយនឹង​របប​អាហារ​ដែលមាន គុណភាព​មិនល្អ​អាច​បញ្ជាក់​ច្បាស់​ថា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ក្រោយ​សម្រាលកូន​រួច​ខ្លាំងក្លា បំផុត​តែម្តង ជាពិសេស​ក្រោយ​សម្រាល​បាន ១៨​ខែ​”​។

យោងទៅតាម​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា មាន​អំណះអំណាង​បាន​បង្ហាញថា ការឡើង​ទម្ងន់ ក្រោយ​រយៈពេល​សម្រាល​បាន​មួយឆ្នាំ​ដំបូង មាន​ជាប់ទាក់ទង​នឹង​ការឡើង​ខ្ពស់​នៃ​ស​ន្ទ​ស្ស ទម្ងន់​ធៀប​នឹង​កម្ពស់ នៅ​រយៈពេល ១៥​ឆ្នាំក្រោយ​សម្រាល​។ ការឡើង​ទម្ងន់​ជា​លក្ខណៈ ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្រោយ​សម្រាលកូន​ក៏​ឃើញថា​មាន​គ្រោះថ្នាក់​ជាង​ការឡើង​ទម្ងន់​ក្នុងដំណាក់កាល​ផ្សេងៗ​ទៀត​នៃ​ជីវិត​ដែរ ព្រោះតែ​ជាតិ​ខ្លាញ់​កកកុញ​ក្នុង​ពោះ​ចៀស​ង​ផ្នែក​ផ្សេងៗ នៃ​រាងកាយ​។

​លក្ខណៈ​បែបនេះ​មិន​ត្រឹម​តែមាន​ឥទ្ធិពល​ទៅលើ​សុខភាព​ម្តាយ​ដូចជា ការរំលាយ​អាហារ និង​ផលវិបាក​ជា​ជំងឺ​បេះដូង​សរសៃឈាម​ប៉ុណ្ណោះ​ទេ​តែ​ក៏​ផ្តល់​ផលវិបាក​ដល់​ការ​មាន​ផ្ទៃពោះ លើ​ក្រោយ និង​សុខភាព​នៃ​អនាគត​កូន​ទៀតផង​។

​សរុបទៅ ១៦​ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ ៦៨៧​នាក់​ដែល​បាន​ចូលរួម​ក្នុងការ​សិក្សា​បាន​ឡើង ទម្ងន់​ចាប់ពី ៥​គីឡូក្រាម​ឡើងទៅ​នៅ​រយៈពេល ១៨​ខែក្រោយ​សម្រាលកូន​រួច​។ គេ​ក៏​រកឃើញ ទៀតថា ការឡើង​ទម្ងន់​ជា​លក្ខណៈ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្រោយ​សម្រាល​ត្រូវបាន​គេ​ស​ង្គេ​ត ឃើញ​នៅពេល​ពួក​កេ​ញ៉ាំ​អាហារ​ពេលយប់​ជាមួយគ្នា​នឹង​គុណភាព​អាហារ​កាន់តែ​ខ្ពស់​ខណៈ ពេលដែល​ទំនាក់ទំនង​នេះ​មានការ​ចុះខ្សោយ​វិញ​នៅពេល​ញ៉ាំ​អាហារ​មានគុណ​ភាព​ទាប​នៅពេល​យប់​។

​អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា ការ​ញ៉ាំ​អាហារ​ពេលយប់​ប្រហែល​ជាមាន​សក្តានុពល​ខូចខាត ជាង​គុណភាព​របប​អាហារ​អន់ ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​បែប​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្រោយ​សម្រាល កូន​រួច​។​កាលណា​ញ៉ាំ​កាឡូរី​កាន់តែច្រើន​នៅពេល​ព្រឹក​ក៏​ជាប់ ទាក់ទង​គ្នា​យ៉ាងខ្លាំង​នឹង​ការ​ធាត់ និង​ធាត់​ជ្រុល​ផងដែរ​៕ ដោយៈ​health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម