ឌីហ្គោ ម៉ារ៉ាដូណា អះអាងថាគាត់ធ្លាប់ត្រូវយានUFO ចាប់យកទៅពីរបីថ្ងៃ និងអស់ហ្ស៊ីននៅអាយុ១៣ឆ្នាំដោយសារស្ត្រីចំណាស់ម្នាក់

837
ចែករម្លែក

វីរបុរសបាល់ទាត់ ឌីហ្គោ ម៉ារ៉ាដូណា អះអាងថា គាត់ធ្លាប់ត្រូវបានចាប់ពង្រត់ដោយយាន UFO មួយ ហើយបាត់ខ្លួនបីថ្ងៃ។

ខ្សែបម្រើចូលនិវត្តន៍អាយុ ៥៩ ឆ្នាំរូបនេះ ក៏និយាយដែរថា គាត់អស់ហ្ស៊ីន (បាត់បង់ភាពបរិសុទ្ធ) នៅអាយុ១៣ឆ្នាំក្នុងបន្ទប់ក្រោមដីជាមួយស្ត្រីចំណាស់ម្នាក់ ដែលគ្រានោះកំពុងអង្គុយអានកាសែត។

គាត់បាននិយាយបែបនេះនាពេលថ្មីៗនេះក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍កីឡាអាហ្សង់ទីន TyC Sports។

អ្នកសម្ភាសន៍បានសួរម៉ារ៉ាដូណាថាតើគាត់ជឿលើយាន UFO ឬអត់ ស្រាប់តែអតីតកីឡាករ Napoli រូបនេះនិយាយថា “ហេតុអីលើករឿងនេះមកនិយាយ? ខ្ញុំធ្លាប់បាត់ខ្លួនពីផ្ទះពីរបីថ្ងៃ បន្ទាប់ពីផឹកពីរបីកំប៉ុង។ ខ្ញុំមកផ្ទះវិញនិយាយថា UFO បានចាប់យកខ្ញុំទៅ។ ខ្ញុំនិយាយថា ពួកវាចាប់យកខ្ញុំទៅ ខ្ញុំមិនអាចពន្យល់ពីពួកវាបានទេ”។

ក្នុងបទសម្ភាសន៍ដដែលនេះ គាត់ត្រូវគេសួរផងដែរថាតើបាត់បង់ភាពបរិសុទ្ធនៅអាយុប៉ុន្មាន។

យោងតាមកាសែត The Sun តារាបាល់ទាត់រូបនេះនិយាយថា “នៅអាយុ ១៣ ឆ្នាំជាមួយស្ត្រីចំណាស់ម្នាក់ក្នុងបន្ទប់ក្រោមដី។ ខ្ញុំបាននៅពីលើស្ត្រីនោះ ហើយស្ត្រីនោះកំពុងអានកាសែត”។

ម៉ារ៉ាដូណាចូលនិវត្តន៍ពីកីឡាបាល់ទាត់ក្នុងឆ្នាំ ១៩៩៧​ ហើយបានងាកមកចាប់អាជីពអ្នកចាត់ការទូទៅ ដែលថ្មីៗនេះកំពុងដឹកនាំក្រុមបាល់ទាត់ Gimnasia de La Plata ក្នុងប្រទេសអាហ្សង់ទីន៕ ដោយ៖ កញ្ញាដាលីស

ឌីហ្គោ ម៉ារ៉ាដូណា អះអាងថា គាត់ធ្លាប់ត្រូវយាន UFO ចាប់យកទៅពីរបីថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម