នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជូន​ជនសង្ស័យ​ចំនួន​១៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាកា​

276
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​១៣​នាក់ ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន​លក់​ជក់​ជួញដូរ ក្រោយពី​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បញ្ជូន​ខ្លួន​ទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១៣​នាក់ ស្រី​១​នាក់ ត្រូវបាន​កម្លាំង​នគរបាល​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល ផ្នែក​ជំនាញ​ខណ្ឌ បង្ក្រាប​ចាប់ខ្លួនបាន​កម្ល​ង​មក ក្នុងការ​ប្រព្រឹត្ត​ផ្សេងៗ​គ្នា ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នាំមក​សាកសួរ​នៅ​ផ្នែក​ជំនាញ​រួម​មក រហូតដល់​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ ជនសង្ស័យ ត្រូវបាន​នគរបាល​ប​ញ្ជូ​ន​ខ្លួន​ទៅ​តុលាកា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ