ក្រុមអ្នកភូមិសុំឲ្យអាជ្ញាធរ ពិនិត្យ​លើអនុក្រិត្យ និងពិចារណា មុនសម្រេច​រុះរើសំណង់ផ្ទះជាថ្មី

576
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ អ្នកភូមិជាច្រើនរយគ្រួសារ ក្នុងស្រុកបន្ទាយស្រី បានស្នើដល់អាជ្ញាធរ សុំ ពិនិត្យ លើអនុក្រិត្យ របស់រាជរដ្ឋាភិបាលអោយជាក់លាក់សិន មុនសម្រេចរុះរើសំណង់ផ្ទះពួកគាត់ជាថ្មី។ តែករណីនេះ អាជ្ញាធរស្រុកបញ្ជាក់ថា ការ រំលោភកាន់កាប់លើព្រៃឧទ្យានជាតិ ពិតជាមិនអាចលើកលែង។

ការស្នើសុំរបស់អ្នកភូមិ គឺបន្ទាប់ពីអាជ្ញាស្រុក ប្រើកណ្តាប់ដៃដែក វាយបំបែកនិងរុះរើសំណង់ផ្ទះ របស់អ្នកភូមិអស់ប្រមាណជាង៤០ខ្នងនៅចំណុចរ៉បផ្លូវជាតិឡើងទៅកាន់រមណីយដ្ឋានភ្នំគូលែន កាលពីពេលថ្មីនេះ។

ក្នុងជំនួបផ្ទាល់ជាមួយអ្នកកាសែត កាលពីព្រឹកថ្ងៃទី១៧ខែធ្នូកន្លងទៅនេះ ក្រុមអ្នកភូមិបានបង្ហាញឯកសារ ទាក់ទងនិងការកាត់ឈ្វៀលដី ចេញពីគម្របព្រៃឈើ និងដីព្រៃសម្ប ទានក្រុមហ៊ុនផ្សេងៗ ផ្តល់ជូនពួកគាត់។

តំណាងអ្នកភូមិ លោកធួន នឿម ក្រៅពីបង្ហាញឯកសារ ក៍បានបរិយាយថា ក្នុងអំឡុងឆ្នាំ២០១២ រាជ រដ្ឋាភិបាលបានចេញអនុក្រិត្យលេខ២០៣ អនក្រ.បកចុះថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១២ កាត់នូវផ្ទៃដីទំហ៊ំ១១០១ ហិកតា ផ្តល់ជូនពួកគាត់ចំនួន៧ភូមិ ដែលមានពលរដ្ឋ៨៦៤គ្រួសារ ក្នុងឃុំត្បែងនៃស្រុកបន្ទាយស្រី កាន់កាប់និងអាស្រ័យផល។ ប៉ុន្តែអាជ្ញាធរខេត្ត និងស្រុក មិនបានអនុវត្តតាមអនុក្រិត្យនេះឡើយ ថែម ទាំងមករុះរើសំណង់ផ្ទះពួកគាត់ថែមទៀត។ ដោយ សាអាជ្ញាធរ មិនអនុវត្តអនុក្រិត្យ ពួកគាត់បានប្តឹងទៅថ្នាក់លើជាហូរហែរ រហូតមានការតវ៉ាជាច្រើនដង។

លោកធួន នឿម បន្តថា ដោយការរងចាំហាក់មិនមានលទ្ធផល ទើបនៅអំឡុងឆ្នាំ២០១៧.២០១៨ ពួកគាត់សម្រេចសាងសង់ផ្ទះតាមក្បាលដីរៀងៗខ្លួន ដោយខ្លះមានលទ្ធភាពអាចធ្វើជាផ្ទះសមរម្យ និងខ្លះទៀតបានត្រឹមខ្ទម។ ប៉ុន្តែប៉ុន្មានថ្ងៃមុន អាជ្ញាធរស្រុកបន្ទាយស្រី បានដឹកនាំកម្លាំងចម្រុះ ចុះ ទៅរុះរើ វាយកំទេចខ្ទមនិងផ្ទះពួកគាត់អស់ជិត៥០ ខ្នងដោយចោទថា ជាសំណង់អនាធិបតេយ្យ សង់រំលោភលើដីព្រៃឧទ្យានជាតិភ្នំគូលែន។

តំណាងអ្នកភូមិរូបនេះ បានអះអាងថា ព្រំប្រទល់ឧទ្យានជាតិភ្នំគូលែន គឺមានបោះបង្គោលខណ្ឌ័សីមាយ៉ាងច្បាស់ ដែលចុះដាក់បង្គោលដោយរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចបរិស្ថាន នៅក្នុងឆ្នាំ២០១២។ បង្គោលសីមា កំណត់យ៉ងច្បាស់ ចាប់ពីចំណុចមាត់អូរឡើងមកលើ៣០ម៉ែត្រ គឺជាដីព្រៃឧទ្យាន។ ឯពីមាត់អូរ៣០ ម៉ែត្រ មកផ្លូវជាតិគឺជាដីដែលត្រូវកាត់ចេញដោយអនុក្រិត្យ។

តំណាងដដែល បន្ថែមថា ក្រោយរុះរើហើយ អាជ្ញាធរទាមទារអោយអ្នកមិនទាន់បានរុះរើ ត្រូវតែរុះរើបន្ត បើមិនចឹងទេ នឹងចាត់វិធានការរុះរើដោយកម្លាំងសមត្ថ កិច្ច មិនខានឡើយ។ ទាំងនេះគឺជាចំណុចដែលអ្នកភូមិបារម្មណ៍ មិនហ៊ានចេញទៅប្រកបមុខ របរព្រោះខ្លាចបាត់ផ្ទះ។

ក្រៅពីតំណាង ក្រុមអ្នកភូមិទាំងស្រីទាំងប្រុស បានសុំអោយអាជ្ញាធរ ពិនិត្យលើអនុក្រិត្យ និងពិចារ ណា មុនចាត់វិធានការរុះរើសំណង់ផ្ទះពួកគាត់ជាបន្តទៀត ពីព្រោះលោកអភិបាលស្រុក ព្រមានរុះរើបន្តទៀត បើពលរដ្ឋពួកគាត់មិនព្រមរើដោយខ្លួនឯង។

ជុំវិញករណីខាងលើនេះ អភិបាលស្រុកបន្ទាយ ស្រី លោកឃឹម ហ្វីណង់ បានថ្លែងតាមទូរសព្ទ័ថា ចំពោះការរំលោភបំពានលើព្រៃឧទ្យានជាតិ ភ្នំគូលែន ពិតជាមិនអាចលើកលែងបានទេ។ ខ្ញុំទទួលស្គាល់ថា ពិតជាមានសំណង់ ដល់ទៅជិតពាន់ខ្នង តែតាមការពិនិត្យ អ្នករស់នៅមានប្រហែលជាង១០០គ្រួសារប៉ុណ្ណោះ។ ចឹងទេ ពេលនេះរដ្ឋបាលស្រុក និងចុះស្រង់ស្ថិតិអោយជាក់លាក់សិនថា ពលរដ្ឋពិតមានប៉ុន្មាន ហើយខ្ទមអ្នករានយកដីមានប៉ុន្មាន។ លោកបន្តថា អនុក្រិត្យឆ្នាំ២០១២ គឺកាត់អោយមែន តែនៅឯចំណុចចំបក់៣ដើមឯណោះ មិនមែនព្រៃឧទ្យានជាតិភ្មំគូលែននេះទេ។ ចឹងទេរឿងនេះ ក្រោយស្រង់ស្ថិតិ គឺអនុវត្តបន្ត មិនថាជាដីជំទាវ ឬឧកញ៉ាណានោះឡើយ ត្រូវតែរឹបអូស ហើយដាំដើមឈើ ដើម្បីលើកតំលៃរមណីយដ្ឋានភ្នំគូលែនឡើងវិញ។

យោងតាមការអះអាង របស់អភិបាលស្រុកបន្ទាយស្រី ក្នុងតំណែង អាណត្តិថ្មីនេះ សំណង់និងដីចំការស្វាយចន្ទី របស់ជំទាវម្នាក់ ជាង៥០ហិកតាដែលនៅរ៉បផ្លូវជាតិឡើងភំ្នគូលែន អាចនិងប្រែក្លាយទៅជាព្រៃឧទ្យានវិញជាក់ជាមិនខាន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម