រាប់​ថយក្រោយ​ស្វា​គម​ឆ្នាំ​ថ្មី​២០២០​នៅ​ណាហ្គា​វើ​លដ៍​

355
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ណាហ្គា​វើ​ល​នឹង​រៀបចំ​ពិធី​អបអរសាទរ​និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩​ឆ្លង​២០២០​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​ធំ​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​កម្ពុជា​ល្បីៗ ព្រមទាំង​បម្រើ​ម្ហូប​ឆ្ងាញ់ៗ​ដ៏​សម្បូរបែប​និង​រាត្រី​កម្សាន្ត​ដ៏​អស្ចារ្យ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ណាហ្គា​វើ​ល​បានឱ្យដឹងថា​៖​សាធារណជន​អាច​អញ្ជើញ​ទស្សនា​ដោយ​សេរី ចាប់ពី​ម៉ោង ៩​និង​៣០ យប់​តទៅ​នៅ​ណាហ្គា​វើ​លដ៍​និង​បាន ជួប​ជាមួយ អាយ​ដល របស់លោក​អ្នក ដូចជា​នី​កូ​សុគន្ធ​នីសា​និង​ក្រុម​តូច​SmallWorldSmallBand​។​ចំណែក​ពិធីករ​និង​ពិធី​ការិនី​រួមមាន​ពិធីករ​ស្រស់​សង្ហា​និង​ជា​ប្រុស​ស្អាត​កម្ពុជា​ឆ្នាំ​២០១៩​ទ្រី​តារា​វុ​ធ​,​ពិធីករ​យឹម​ណា​រ៉ា​,​កញ្ញាឯក​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០១៩​សំណាង​អេ​លី​ណា​,​និង​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៧​រឿន​ណាត​។​

​តន្ត្រី​ឆ្លង​ឆ្នាំនេះ​ក៏មាន​ការចូលរួម​សម្តែង​ដល់​អ្នក​សិល្បៈជាតិ និង​អន្តរជាតិ​ប្រចាំ​ណាហ្គា​វើ​ល​ដ៏​ផងដែរ​។ មុន​ទស្សនា​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​នេះ​លោកអ្នក​អាច​រីករាយ​ពិសា​អាហារ​ប៊ុ​ហ្វេ​ឈ្ងុយឆ្ងាញ់​ដ៏​សម្បូរបែប​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ នៅ​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់ 2Pangea (​ជាន់​ទី​២ ណាហ្គា​វើ​លដ៍​ទី​២) និង The Pangea(​ជាន់​ទី​១​ណាហ្គា​វើ​លដ៍​ទី​១)​នៅ​ថ្ងៃទី​៣១​ធ្នូ​។​

​សម្រាប់​អ្នក​ដែល​ចង់​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​បរិយាកាស​ដ៏​រ៉ូ​មែន​ទិច​ណាហ្គា​បាន​ណែនាំ​ឱ្យទៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet(​ជាន់​ទី​១​ណាហ្គា​វើ​លដ៍​ទី​១)​ដែលមាន​បម្រើ​ជូន​នូវ​ម្ហូប​ឈុត​ពិសេស​៤​មុខ​ក្នុងពេល​ថ្ងៃត្រង់​ឬ​ល្ងាច​។​ក្នុងឱកាស​នេះដែរ​ភោជនីយដ្ឋាន​ប្រណីត​HallofGoldenChimes​មាន​បម្រើ​ជូន​នូវ​ម្ហូប​ឈុត​ពិសេស​សម្រាប់​គ្នា​៤​ឬ​១០​នាក់​សម្រាប់​អាហារ​ថ្ងៃត្រង់​ឬ​ល្ងាច​ដែល​ពុក​ម៉ែ​បងប្អូន​អាច​គយគន់​ទេសភាព និង​សកម្មភាព​នៃ​រាត្រី​ឆ្លង​ឆ្នាំ​ក្នុង​រាជធានី​ភ្នំពេញ​ពី​ក្នុង​ភោជនីយដ្ឋាន​ផងដែរ​។
​សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​តាមរយៈ​+៨៥៥១៥៤០២៣៤៥​ឬ​អ៊ី​ម៉ែ​ល​មកកាន់​dining@nagaworld.com​។​បន្ទាប់ពី​ខោ​ន​ដោ​ន​រួច​លោកអ្នក​អាចមក​រាំលេង​កម្សាន្ត​នៅ​ក្លឹប​ដាលីន​ដាលីន (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១)​ក៏បាន​។​មានការ​បញ្ចុះតម្លៃ​ភេសជ្ជៈ​សន្ធឹកសន្ធាប់​និង​មាន​កាដូ​សម្រាប់​អ្នក​ភ្លាមៗ​ផងដែរ​! សូម​អញ្ជើញ​មក​រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​ថ្មី​២០២០ នៅ​ថ្ងៃទី​៣១ ធ្នូ ជាមួយគ្នា​។

​សូមជម្រាបថា ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស ១.៦៥៨ បន្ទប់​។ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លិប​កម្សាន្ត​ជាង ២០ កន្លែង​។ មណ្ឌល​ស្ប៉ា​ប្រណីត ២ ។​សាល​មហោស្រព​NABA​ដែលមាន​២.០០០​កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២​ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ChinaDutyFreeGroup​ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី​កម្សាន្ត ឬ​ការប្រជុំ​ផ្សេងៗ​៕S/

​ចំណងជើង​រូបថត​៖​ណាហ្គា​វើ​ល​នឹង​រៀបចំ​ពិធី​អបអរសាទរ​និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩​ឆ្លង​២០២០​នៅ​ថ្ងៃទី​៣១ ខែធ្នូ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ