ចាប់ផ្តើម​វិនិយោគ​នៅ​ឆ្នាំ​២០១៧​អ​&អេ​ហ្វ​នឹង​ប្រគល់​ផ្ទះ​និង​ខុន​ដូ​ដល់​អតិថិជន​នៅ​ដើមឆ្នាំ​២០២០

269
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ចិន R&F Properties(Cambodia)​បាន​វិនិយោគ​សាងសង់​បុរី​ប្រណីត​ដែលមាន​តម្លៃ​ប្រមាណ​៧០០​លាន​ដុល្លារ​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​៧,៧ ហិកតា ដែល​រួមមាន​អគារ​ស្នាក់នៅ​រួម ក្លិប​កីឡា អគារ​ពាណិជ្ជកម្ម​និង​ផ្សារ​ទំនើប​នៅ​ផ្លូវ​៦០​ម៉ែត្រ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​នៅ​ឆ្នាំ​២០១៨R&F​បានចាប់ផ្តើម​វិនិយោគ​គម្រោង​A​និង​B​។​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ​នឹង​ចាប់ផ្តើម​ប្រគល់​ផ្ទះ​ជូន​អតិថិជន​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ហ័​រលីង​ជី​ង​អ្នកគ្រប់គ្រង​គម្រោង​ទូទៅ​របស់ R&F Properties កាលពី​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក ហ័​រ បាន​បញ្ជាក់ថា​៖ ការសម្រេចចិត្ត​មក​វិនិយោគ​លើ​ការសាងសង់​បុរី​ប្រណីត នេះ R&F មាន​គោលបំណង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​កន្លែង​ល្អ​មាន​ផាសុកភាព​និង​បែប​ស៊ីវីល័យ​។​នៅ​ឆ្នាំក្រោយ​R&F​នឹង​ខិតខំ​ធ្វើឱ្យ​គម្រោង​កាន់តែ​ល្អ​ថែមទៀត​ដើម្បី​លើ​កម្ពស់​ស្តង់ដារ​រស់នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

គួរ​ជម្រាប​ផងដែរ​ថាៈ​ដើម្បី​តបស្នង​និង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​គម្រោង​របស់ខ្លួន​នោះ ក្រុមហ៊ុន R& F កាលពី​ល្ងាច​ថ្ងៃទី​២១​ខែ ធ្នូ​ឆ្នាំ​២០១៩​បានរៀបចំ​ពិធី​អបអរសាទរ​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​តាមរយៈ​ការប្រគំ​តន្ត្រី​ការជជែក​គ្នា​ការ​ពិសារ​អាហារ​រួមគ្នា ការលេង​ល្បែង​កម្សាន្ត និង​កម្មវិធី​ចាប់​រង្វាន់​ជាច្រើន​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន R& F រៀបចំ​ពិធី​អបអរសាទរ បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​ដើម្បី​តបស្នង​និង​ថ្លែងអំណរគុណ ដល់​អតិថិជន​ដែល​បាន​គាំទ្រ​គម្រោង​របស់ខ្លួន​(​រូប សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម