មនុស្ស​២០ នាក់​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​នៅ​ប្រទេសក្វា​តេ​ម៉ាឡា​

301
ចែករម្លែក

​ក្រុមគ្រូពេទ្យ​និង​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយថា​ការបុក​គ្នា​រវាង​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​មួយ​និង​រថយន្ត​ដឹកទំនិញ​មួយ នៅ​ប្រទេសក្វា​តេ​ម៉ាឡា​ភាគ​ខាងកើត កាលពី​​ថ្ងៃ​សៅរ៍ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២០ នាក់​​ដោយ​នៅក្នុង​នោះ មាន​ក្មេង​ប្រុស​អាយុ ៧ ឆ្នាំ​ម្នាក់​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ជិត​ទីក្រុង​ហ្គូ​អា​ឡាន ក្បែរ​ឆ្នេរសមុទ្រ​អា​ត្លង់​ទិ​ក​របស់​ប្រទេស​ក្វាតេ​ម៉ា​ឡា​នៅពេល​ដែល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បាន​កំពុង​ធ្វើដំណើរ​ទៅ​​កាន់​ទីក្រុង​សា​ន់តា អែ​ឡេ​ណា នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិក​ស៊ិក​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាលឱ្យមាន​ការបុក​គ្នា​នេះ​ទេ​៕​ប្រែសម្រួល៖សុខា

​ប្រជាជន​នៅ​កន្លែងរថយន្ត​ក្រុង​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ជិត​ទីក្រុង​ហ្គូ​អា​ឡាន ក្បែរ​ឆ្នេរសមុទ្រ​អា​ត្លង់​ទិ​ក​របស់​ប្រទេស​ក្វាតេ​ម៉ា​ឡា​

ទីតាំងផ្សាយពាណិជ្ជកម្ម