បិតា​នាឡិកាដៃ​G-Shock និយាយ​ពី​ប្រវត្តិ​នាឡិកា​ដ៏​ល្បីឈ្មោះ​ក្នុង​ពិភពលោក​

758
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ ក្រុមហ៊ុន LDI ENTERPRISE LTD និង​ក្រុមហ៊ុន​នាឡិកា G-Shock បាន​បង្កើត​កម្មវិធី​ចុះហត្ថលេខា​របស់​បិតា​នាឡិកាដៃ G-Shock (G-Shock Fan Festa)​គឺ​លោក Kikou Ibe​។​កម្មវិធី​នេះ​និយាយ​ពី​ប្រ​ត្តិ​នៃ​ការកកើត​នាឡិកា​GShock​និង​បាន​ប្រារព្ធ​ធ្វើ​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​២១​និង​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ​។​

​លោក​KikouIbe​ដែលជា​បិតា​នាឡិកា​GShockban​បាន​ឡើង​ថ្លែង​ពី​ប្រវត្តិ​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៃ​ការបង្កើត​នាឡិកាដៃ​GShock​ចាប់តាំងពី​ឆ្នាំ​១៩៨៣​មកហើយ​លោក​ក៏បាន​ធ្វើការ​ចុះហត្ថលេខា​ជូន​ចំពោះ​អតិថិជន​ដែល​គាំទ្រ​ដល់​នាឡិកា​GShock​ផងដែរ​។​ក្នុង​ពិធី​នោះ​មាន​វត្តមាន​តារា​កិត្តិយស​ជាច្រើនរូប ដូចជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​របស់​នាឡិកា​ជប៉ុន​ម៉ាក G shock (Brand Ambassador) និង​ម៉ាក Baby-G​គឺ​លោក​តេ​ណា​(Tena),​កញ្ញា​មាស​សុខ​សោភា​,​កញ្ញា​NikkiNikki​និង​មាន​ការលេង​ហ្គេម​កំសាន្ត ព្រមទាំង​មាន​ការចាប់​រង្វាន់​នាឡិកាដៃ​G-Shock និង Baby-G ។​

​ក្រុមហ៊ុន​នាឡិកាដៃ​GShock​បាន​ថ្លែងអំណរគុណ​ដល់​ភ្ញៀវកិត្តិយស​និង​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​ចូលរួម និង​សង្ឃឹមថា អ​តុ​ថិ​ជន​ទាំងអស់​នឹង​នៅតែ​បន្ត​គាំទ្រ ទិញ​ផលិតផល​នាឡិកាដៃ​GShock​ដែលជា ជម្រើស​ដ៏​សក្ដិសម​សម្រាប់​លោកអ្នក​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន LDI ENTERPRISE LTD និង​ក្រុមហ៊ុន​នាឡិកា G-Shock បាន​បង្កើត​កម្មវិធី​ចុះហត្ថលេខា​របស់​បិតា​នាឡិកាដៃ G-Shock(​រូប​៖​សុផល​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ