ចេះតែមាន​ហ្មង​! បើ​អ្នកណា​ចង់​សាកល្បង​ស្លាប់ សូម​អញ្ជើញ​ទៅ​ហាង​កាហ្វេ​នៅ​បាងកក​

1546
ចែករម្លែក

​បើ​ក្រឡេកមើល​មួយ​ភ្លែត អ្នក​នឹងមាន​អារម្មណ៍​ថា ទិដ្ឋភាព​នេះ​ជា​ពិធី​បុណ្យសព ប៉ុន្តែ​តាមពិត​វា​ជា ហាង​កាហ្វេ​សោះ​។

​នៅ​ហាង​កាហ្វេ​ដ៏​ពិសេស​កម្រ​មួយ​គ្មាន​ពីរ​នេះ អ្នកនឹង​ទទួលបាន​ការ​រាក់ទាក់​យ៉ាង​កក់ក្តៅ ដែលមាន​មឈូស និង​កម្រងផ្កា​សព​ចាំ​ស្វាគមន៍​អ្នក​ក្រៅពី​ភេសជ្ជៈ​។ ហាង​នេះ​ក៏ត្រូវ​បាន​តុបតែង លម្អ​ដោយ​ក្រណាត់ស​ខ្មៅ​ផងដែរ​។

​ទាំងអស់នេះ​គឺជា​ការតុបតែង យ៉ាង​ចម្លែក​នៅ​ហាង​កាហ្វេ​ដែលមាន​ឈ្មោះថា Kid Mai Death Café មាន​ទីតាំង​នៅជាប់​ធនា​គារ Exim Bank ជិត​ស្ថានីយ​សម្រួលការ​ទំនាក់ទំនង​តាម​វិទ្យុ (BTS) លើ​កំណាត់​ផ្លូវ Aree Soi 1 ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​។​

​បុគ្គលិក​ដែល​បម្រើការ​នៅ​ហាង​កាហ្វេ​នេះ​ប្រាប់ថា ភ្ញៀវ​ណា​ចង់​សាកល្បង​ស្លាប់​ដោយ​ការ ចូលដេក​ក្នុង​មឈូស នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​ចំនួន ២០ បាត​។

​គោលបំណង​នៃ​ការតុបតែង​ហាង​បែបនេះ​គឺ​ដើម្បី​រំឭក​ដាស់តឿន​ថា យើង​គ្រប់គ្នា​ចៀស​មិន​ផុត ពី​ស្លាប់​ឡើយ គ្រាន់តែ​មុន និង​ក្រោយ​ប៉ុណ្ណោះ​។ ហើយ​ពេល​ស្លាប់ទៅ​យើង​មិនអាច​យក​អ្វី ទៅតាម​ខ្លួន​បានឡើយ ក្រៅពី​សម្ពាយ​បុណ្យ និង​បាប​៕ ប្រែ​សម្រួល​: ខុម​

​តោះ​! ទាំងអស់គ្នា អ្នកណាខ្លះ​ហ៊ាន​សាក​ចូលដេក​ក្នុង​មឈូស​?

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ