​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

239
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ក្រុង​ស្ទឹងត្រែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅវេលា​ម៉ោងជាង​៦​យប់​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩​។​ប្រភពពី​នគរបាល​ក្រុង​ស្ទឹងត្រែង​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ពុត​សា​រ៉ា​វុ​ទ្ធ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ព្រែក​សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង​។​

ជាមួយ​នោះ​នគរបាល​បាន​ដកហូត​វ​ត្តុ​តាង​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​បាន​ចំនួន​២១​កញ្ចប់​ថ្នាំ​សុទ្ធ​២,៦០​ក្រាម​និង​ដប​ជក់​មួយ​ដែកកេះ​មួយ​និង​ថង​ច្រក់​ថ្នាំញៀន​។​កម្លាំង​ជំនាញ​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ទាំង​ជនសង្ស័យ​និង​វ​ត្តុ​តាង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម