​ប្រទះឃើញ​មនុស្ស​ម្នាក់​ដេកស្លាប់​នៅក្នុង​ព្រៃ​

321
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​មាន​គេ​ប្រទះឃើញ​មនុស្ស​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ​ស្ថិតក្នុង​ភូមិ​គីឡូ​៨​សង្កាត់​សាមគ្គី​ក្រុង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩​។​ស្ត្រី​ម្នាក់​ដែលមាន​ផ្ទះ​ជិត​កន្លែងកើតហេតុ​បាន​និយាយថា​កាលពី​ល្ងាច​ថ្ងៃទី​២១​ប្រហែល​ម៉ោង​៣​រសៀល​គាត់​បានឃើញ​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ដេក​នៅ​កណ្តាល​ថ្ងៃ​។​ពេលដែល​គាត់​ទៅ​ដេញគោ​ហើយ​បុរស​នោះបាន​ស្រវឹង​ដេក​ហាលថ្ងៃ​រូ​ច​បានឱ្យ​គាត់​អូស​យកទៅដាក់​ម្លប់​និង​បាន​សុំ​ទឹក​គាត់​ផឹក​ទៀតផង​។​

​ស្ត្រី​នោះបាន​បន្តទៀតថា​លុះ​មកដល់​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​កូន​របស់គាត់​ជិះ​ម៉ូតូ​មករ​កថា​បាត់​ឪពុក​ពី​ផ្ទះ​បី​ថ្ងៃ​ហើយ​មិន​ចូល​ផ្ទះ​។​ស្ត្រី​នោះ​ក៏បាន​ប្រាប់ថា​កាលពី​ល្ងាច​មិញ​គាត់​បានឃើញ​គាត់​ស្រវឹង​ដេក​នៅក្នុង​ព្រៃ​ហើយក៏​បាន​ទៅ​មើល​។​ពេលនោះ​បុរស​ស្រវឹងស្រា​ដេកស្លាប់​បាត់ទៅហើយ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​បុរស​ដែល​បាន​ដេកស្លាប់​នៅក្នុង​ព្រៃ​នោះ​មានឈ្មោះ​ព្រំ​រិន្ទ​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​តា​ប៉ាន​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​។​សមត្ថកិច្ច​បន្តថា​បន្ទា​ប់​ពី​ធ្វើ​កោសល្យវិច័យ​រួចហើយ​សមត្ថកិច្ច​រកឃើញ​ថា​សាកសព​មិនមែនជា​ករណី​ឃាត​កម្មនេះ​ទេ​។​បុរស​នោះ​ស្លាប់​ដោយសារ​អត់បាយ​ផឹក​ស្រវឹង​ខ្លាំង​ខ្យល់គរ​បណ្ដាល​ឱ្យស្លាប់​។​ក្រោយមក​សព​បានប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម