ប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ឃាត់​រថយន្ត​ដឹកឈើ​២​គ្រឿង​ប្រគល់ឱ្យ​មេព្រៃ

317
ចែករម្លែក

ដោយគូលែន​/​សៀមរាប​:​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​បង្ក្រាប​។​ខណៈ​រថយន្ត​ដឹកឈើ​ទាំងនេះ​ដឹក​ចេញពី​ខេត្តព្រះវិហារ​ដោយ​ឆ្លងកាត់​ខេត្តសៀមរាប​ឆ្ពោះទៅកាន់​ខេត្តបន្ទាយមានជ័យ​និង​មួយគ្រឿង​ទៀត​យកមក​ចែកចាយ​ក្នុង​ទី​រួម​ខេត្តសៀមរាប​។​

ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩​ក្នុងនោះ​រថយន្ត​សាំ​យ៉ុង​ឃាត់​បាន​នៅ​ជិត​សាលា​ប៉ូ​ដឺ​ប្រូ​ល ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប និង​មួយ​គ្រឿ​ទៀត​នៅ​ចំណុច​ភូមិ ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ត សៀមរាប​។​

​លោក​វរសេនីយ៍ទោ​ម៉េង​សំណាង​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ២A.៧៩៧៨ បើកបរ​ដោយ​ឈ្មោះ​ម៉ាន់ វាសនា អាយុ​២៧​ឆ្នាំ រស់នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដឹក​ប៉ា​កកេ ៤០០​សន្លឹក​និង​គ្រឿង​សិប្បកម្ម​មួយចំនួនទៀត​។​

​លោក​បន្តថា​រថយន្ត​កែច្នៃ​មួយគ្រឿង​ទៀត​ម៉ាក​ម៉ុង​ទី​រ៉ូ​ពណ៌​ត្រេ​អី​ពាក់​ស្លាក​លេខ​ស​.​រ​១១៥​ដែលមាន​ម្ចាស់​ឈ្មោះ​នូ​រដ្ឋា​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​បាន​ដឹក​ទ្វារ​ចំនួន​៣០​សន្លឹក​ប្រភេទ​ឈើ​គគី​។​បន្ទាប់ពី​ឃាត់​បាន​រួចមក កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បានប្រគល់​រថយន្ត​ទាំង​២​គ្រឿង​និង​ឈើ ទាំងនេះ​ទៅឱ្យ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/

​រូបភាព​: ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ឃាត់​រថយន្ត​ដឹកឈើ ២​គ្រឿង ប្រគល់ឱ្យ​មេព្រៃ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម