​ប្រមូលបាន​៧០​នាក់​ម៉ូតូ​៤០​គ្រឿង​មាន​ទាំង​អ្នក​សារធាតុ​គ្រឿងញៀន​៧​នាក់​

304
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​យុវជន​យុវតី​ចំនួន​៧០​នាក់​មាន​ទាំង​អ្នកមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​និង​ម៉ូតូ​៤០​គ្រឿង​ត្រូវបាន​ឃាត់​បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។​អភិបាលក្រុង​អធិការ​ក្រុង​កងរាជអាវុធហត្ថ​បាន​បកស្រាយ​ចំពោះ​ចំណាត់ការ​អនុវត្ត​ផ្ទាល់​លើ​គោល​ការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩​ក្រោយពី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​កាលពី​យប់​។​

លោក​សាយ​កុសល​អភិបាលក្រុង​ស្ទឹងត្រែង​បាន​និយាយថា​យុទ្ធនា​ការរៀបចំ​សណ្តាប់ធ្នាប់​ទៅលើ​ក្រុម​បើក​ម៉ូតូ​ដែល​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​រំខាន​ដល់​អ្នកដទៃ​និង​ឃាត់​ក្រុម​ក្មេងៗ​ដើរលេង​យប់​អា​ធ្រា​ត្រ​ដើម្បី​សួរនាំ​និង​ធ្វើការ​អប់រំ​ដល់​ពួកគេ​។​លោក​អភិបាលក្រុង​បាន​បន្ត​ផ្តាំផ្ញើ​ដល់​អ​ណា​ព្យាបាល​ដែលមាន​កូន​ពេញវ័យ​ត្រូវ​តាមដាន​កូន​របស់ខ្លួន​អប់រំ​ណែនាំ​កុំឱ្យ​កូន​ខ្លួន​ដើរ​យប់​អា​ធ្រា​ត្រ​ជ្រុលខ្លួន​សេពគប់​មិត្ត​មិនល្អ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​។​

លោក​ឈូក​កុ​ម៉​ល់​អធិការនគរបាល​ក្រុង​ក៏បាន​លើកឡើង​ផងដែរ​ថា​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ឃាត់​ដល់​យុវជន​យុវតី​គឺ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​។​ក្រោយពី​ក្រុម​ក្មេងៗ​ធ្វើ​សកម្មភាព​ផ្សេងៗ​បង្ក​អសន្តិសុខ​បំផ្លាញ​ទ្រព្យសម្បត្តិ​សារ​ធារ​ណៈ​។​ក្រោយពី​អប់រំ​ណែនាំ​រួច​សមត្ថកិច្ច​និង​អនុញ្ញាតឱ្យ​អ​ណា​ព្យាបាល​មក​ធនា​កូន​ខ្លួន​យកទៅ​វិញ​។​

តំណាង​យុវជន​ទាំង​នោះបាន​សន្យាថា​និង​ឈប់​ប្រព្រឹត្ត​កំហុស​ដើរ​ផ្លូវខុស​ទៀតហើយ​។​និង​យក​ពេលវេលា​ទំនេរ​ជួយ​ដល់​ការងារ​ឳ​ពុក​ម្តាយ​ខិតខំ​សិក្សា​អោយ​ក្លាយជា​យុវជន​គំរូ​ទំពាំង​ស្នង​ឬ​ស្សី​ជួយ​ដល់​សង្គម​។​ជា​ចុងក្រោយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់ថា​សមត្ថកិច្ច​បាន​ឃាត់​យុវជន​ចំនួន​៧០​នាក់​មាន​ស្រី​៣​នាក់​និង​ម៉ូតូ​ចំនួន​៤០​គ្រឿង​។​នៅក្នុង​ចំណោម​៧០​នាក់​មាន​៧​នាក់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម