រដ្ឋសភា​អនុម័ត​សេចក្តីព្រាង ច្បាប់​៧​ ពាក់ព័ន្ធ​ការគ្រប់គ្រង​និង​ការអភិរក្ស​ផល​ស្តុក​ត្រី​និង​ការផលិត​អគ្គិសនី​

385
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង ​សំរិន ​ប្រធានរដ្ឋសភា​បាន​បន្ត​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​នីតិកាល​ទី​៦​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩ ​ដើម្បី​ពិភាក្សា​អនុម័ត​សេច​ព្រាង​ច្បាប់​ចំនួន​៧ ។​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា លើកយក​ពិភាក្សា​និង​អនុម័ត​នាពេលនេះ មាន​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តិយល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ​ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម​និង ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​។​

​សេចក្តីព្រាងច្បាប់​នេះ​ជាការ​អនុម័តិឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​និង​អនុវត្ត​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២​។ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​ជលផល​សមុទ្រ​កម្ពុជា​តាមរយៈ​ការបង្កើន​កិច្ច​សហប្រតិបត្តិ​ជា​អន្តរជាតិ​ដើម្បី​ធានា​និរន្តរភាព​យូរអង្វែង​នៃ​ប្រភេទ​ត្រី​ពាក់ព័ន្ធ​និង​រក្សា​ការប្រើប្រាស់​ឱ្យបាន​ល្អប្រសើរ​បំផុត​។ ការពារ​ជីវចម្រុះ​នៅក្នុង​បរិស្ថាន​សមុទ្រ ជាដើម​។​

​សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា​។ លោក ហ៊ូ ស្រី ប្រធានស្តីទី គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម​អភិវឌ្ឍន៍ជនបទ​ បរិស្ថាន​និង​ធនធានទឹក​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​លោក​វេ​ង​ សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

២៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ហ្គី​ន​សី​ស្ហែ​ន​ណេ​ប៊ី​ល​វេន​ឈើរ​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​២០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តស្វាយរៀង​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​៣​មាត្រា​។​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ជាម​យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​លោក​ស៊ុយ ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

៣៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិយល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ​។​សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា​។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​លោក​ស៊ុយ ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

៤៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិយល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​រ៉ា​យ​សិន​អេ​នើ​ជី​(​ខេ​ម​បូ​ឌា​)​បាត់ដំបង​ឯ​.​ក​សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តបាត់ដំបង​សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ជាម​យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

៥៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្ដេ​ចេក អ៊ុន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ៣​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។​សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា​។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

៦៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ធី​អេស​ប៊ី​ភី​សេកុង​ចៅ​វ័រ​អ៊ែន​មី​នើ​រ៉​លខម​ភេ​នី​លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា​។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

៧៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​សេកុង​សឺ​មមើ​ល​ផៅ​វ័រ​ផ្លែ​ន​ខម​ភេ​នី​លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​សេចក្តីព្រាងច្បាប់​នេះ​មាន​៣​មាត្រា​។​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ជាម​យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​

​លោក​ស៊ុយ​សែម ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​នីតិកាល​ទី​៦​ បាន​ផ្អាក​នៅវេលា​ម៉ោង​១០៖៥៥​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​នេះ​។​សម័យប្រជុំ​រដ្ឋសភា​ប​ន្ត នឹងមាន​ជូនដំណឹង នៅពេល​ក្រោយ​៕S/Ha

​ចំណងជើង​រូបថត​៖​រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់​៧ កាលពី​ព្រឹក​ថ្ងៃទី​២៣ ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម