​ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ជនបង្ក​រត់គេច​ខ្លួន​បាត់​

295
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​ជាមួយ​ម៉ូតូ​មួយ​បាន​កើតឡើង​បណ្តាលឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ចំណែក​ជនបង្ករ​បានរ​ត់​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​លើផ្លូវ​យុទ្ធសាស្ត្រ​ស្ថិតនៅ​ភូមិ​ជើងភ្នំ​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង​បាន​និយាយថា​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​បើកបរ​ក្នុងទិសដៅ​ពី​ទិស​លិចទៅ​ទិស​កើត​។​ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​លាយ​ឈាមជ្រូក​គ្មាន​ស្លាក​លេខ​បើកបរ​ក្នុងទិសដៅ​ពី​ទិស​កើ​តទៅ​ទិស​លិច​។​

សមត្ថកិច្ច​បាន​បន្តថា​លុះ​មកដល់​ចំណុចកើតហេតុ​ត្រូវ​ម៉ូតូ​ជនបង្ក​របុក​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ក្រោយពី​កើតហេតុ ជនបង្ករ​បាន​រត់គេច​ខ្លួន​បាត់​។​ជនរងគ្រោះ​មានឈ្មោះ ឯម​សំ​អូន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​អភិ​វ​ឍ្ឍ​ន៍​ឃុំ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕S/


​ ​

​រូបភាព​: ម៉ូតូ​បុក​ម៉ូតូ ស្លាប់​ម្នាក់ ជនបង្ករ​រត់គេចខ្លួន​បាត់​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម