​សុខ ស្រី​ម៉ុ​ច : កុម្ម៉ង​បាន បើ​ចង់ឱ្យ​អូន​សិច​ស៊ី​ខ្លាំង​នោះ​

12157
ចែករម្លែក
  • 49
    Shares

ដោយៈ បូ​រិ​ន / ភ្នំពេញ​៖ មើលទៅ​ស្រគត់ស្រគំ និង​ចូលចិត្ត​បង្ហាញខ្លួន​ក្នុង​ស្ទីល​សុភា​ពរម​ទ​ម្យ​ក៏ពិតមែន តារា​សម្ដែង កញ្ញា សុខ ស្រី​ម៉ុ​ច បាន​អះអាងថា កញ្ញា​ចូលចិត្ត​សម្ដែង​តួ​កាច​ឆ្នាស់ឆ្នើម និង​តួច​ស៊ិ​ច​ស៊ី​មិន​ញញើត​កញ្ចក់​កាមេរ៉ា​នោះទេ​។ នេះ ដោយសារតែ​នាង​យល់ថា ក្នុងនាម​ជា​អ្នកសិល្បៈ គឺត្រូវធ្វើ​ឲ្យ​គ្រប់​រសជាតិ ដោយ​មិនអាច​ចេះតែ​មួយ​មុខ​កើត​ទេ​។​

​កញ្ញា​ប្រកាស​ទទួល​សម្ដែង​ស៊ិ​ច​ស៊ី និង​ឈុត​ស្នេហា​រោលរាល​ផ្អើល​តារា​សិល្បៈ សំខាន់​ឲ្យ​តែ​ក្រុម​ផលិតករ​ទាក់ទង​អោយ​នាង​សម្ដែង​។​

ក្នុង​កម្មវិធី​ថត​ចូលឆ្នាំ​របស់​ប៉ុស្ដិ៍​លេខ​៩ កញ្ញា សុខ ស្រី​ម៉ុ​ច បាន​អះអាងថា​តាំងពី​ចូល​សិល្បៈ កញ្ញា​បាន​សម្ដែង​ជា​តួ​ស្លូត​ច្រើន​រឿង​មកហើយ ដោយ​ទើបតែ​បាន​សម្ដែង​ជា​តួ​ឆ្នាស់ឆ្នើម​បាន​មួយ​រឿង​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ហាក់​ជាប់ចិត្ត និង​ចង់​ទទួល​សម្ដែង​ជា​តួ​បែបនេះ​អោយបាន​កាត់​តែ​ច្រើន ដោយ​អ្វីដែល​នាង​កាន់តែ​ចង់​សម្ដែង​ទៅទៀត គឺ​ឈុត​ស៊ិ​ច​ស៊ី និង​ស្នេហា​រោលរាល​នោះ​តែម្ដង​។​

​តាមពិត​ការសម្ដែង​ក្នុង​ឈុត​ស៊ិ​ច​ស៊ី អ្នកទស្សនា​ដឹង​ត្រឹមតែ​តួអង្គ​ស្រី​បាន​ស្រាត និង​ចំហរ​ល្វែង​នេះ​ល្វែង​នោះ ប៉ុន្តែ​មិនបាន​ដឹងថា នោះ​ជាការ​ប្រើប្រាស់​បច្ចេកទេស ដោយ​គេ​បិទ​ដោយ​កន្សែង ឬ​ដោយ​ក្រណាត់​មួយ​ផ្សេង ដែល​មានន័យថា តួ​ប្រុស​ដែល​ថត​ជាមួយ និង​អ្នក​កាមេរ៉ា​មិនបាន​ចំណេញ​ភ្នែក​ប៉ុណ្ណោះ ទើប​នាង​យល់ថា បើ​មានការ​តម្រូវ​បែប​នោះ គឺ​នាង​មិន​ខ្លាច​ថត​។​

​នាង​និយាយថា “​សម្រាប់​ខ្ញុំ​ឈុត​ស៊ិ​ច​ស៊ី​រោលរាល​អីហ្នឹង ដូចជា​មិនគួរ​ខ្លាច​ទេ ព្រោះ​ការពិត​ខ្ញុំ​ឃើញ​គេ​ថត​ផ្ទា​ល់ហើយ គឺ​គេ​មាន​បច្ចេកទេស​បិទ​ដោយ​កន្សែង​នៅពេល​ថត​ឃើញ​តួ​ស្រី​ចំហរ​ខ្នង​ដូច​ដោះអាវ និង​ដូចជា​ឈុត​ជ្រុះ​កន្សែង​ដូច​ស្រាត​អី​ជាដើម គឺ​ការពិត​គេ​មាន​កន្សែង​មួយ​ផ្សេងទៀត​បិទបាំង​នោះទេ​!”​។​

​តារា​ស្រី​រូប​ស្រស់​នេះ​បាន​បញ្ជាក់ថា ខ្លួន​ពេញចិត្ត​ទទួល​ថត​បែប​នោះ ដោយ​មិន​ខ្លាច​មានការ​រិះគន់​នោះទេ ប៉ុន្តែ​ក៏ត្រូវ​តែ​ប្រាកដថា​នោះ​ជា​ឈុត​ដែល​អាច​ថត​បាន​ដោយ​ប្រើ​បច្ចេកទេស​បិទ​ដោយ​កន្សែង ឬ​បិទ​ដោយ​អ្វី​ផ្សេង ដោយ​មិនមែន​លែងខ្លួន​ទទេរ​មែនទែន ឬ​មិន​ចំហរ​ល្វែង​ណាមួយ​មែនទែន​នោះ​ផងដែរ​។ នាង​ក៏បាន​កុងត្រា​ថត​ចំនួន​ពីរ​រឿង​រួចហើយ​សម្រាប់​ឆ្នាំ​២០១៨​នេះ ដោយ​គម្រោង​នឹង​ទទួល​ការថត​បន្ថែមទៀត ដោយ​នាង​ប្រកាស​ថាបើ​បាន​គេ​ហៅ​ថត​ស៊ិ​ច​ស៊ី និង​ស្នេហា​រោលរាល គឺ​នាង​នឹង​ថត​ដើម្បីអោយ​មហាជន​បាន​ប្លែក​ភ្នែក​ម្ដង​។​

​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​ប្រាប់ថា មួយរយៈ​ដែល​នាង​មិនសូវ​បានទទួល​សម្ដែង គឺ​នាង​រវល់​នឹង​ការលក់ដូរ​ផលិតផល​លើ​អន​ឡាញ និង​ការដឹកជញ្ជូន​ឲ្យ​ភ្ញៀវ ប៉ុន្តែ​ពេលនេះ​នាង​រកបាន​អ្នក​ជំនួសដៃ​ជើងបាន​ហើយ ទើប​នាង​ប្រកាស​ទទួល​សម្ដែង​ឲ្យ​ស៊ប់​ឡើងវិញ ដោយ​ក្រៅពី​សម្ដែង​ភាពយន្ត​ភាគ​អោយ​ទូរទស្សន៍​២​ហើយ ក៏​បើក​បេះដូង​ទទួល​ថត​ក្នុង​ប្លង់​ស៊ិ​ច​ស៊ី និង​ស្នេហា​រោលរាល​ផងដែរ ដើម្បី​កុំ​ឲ្យ​មហាជន​ជ្រេញ​ភ្នែក ព្រោះតែ​ឃើញ​នាង​ថត​តែ​រឿង​ជា​តួ​ឆ្នាស់ និង​ជា​តួ​ស្រគត់ស្រគំ​ដដែល​ពេក​។ ក្នុងនោះ​ក៏​ប្រកាស​ទទួល​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​មិនអោយ​ចាញ់​តារាចម្រៀង​អាជីព​ផងដែរ ដោយសារតែ​ក្រៅពី​ជា​តារា​សម្ដែង គឺ​នាង​ក៏​ជា​តារាចម្រៀង​មួយរូប​។​

​តារា​ស្រី​រូបនេះ​លួច​បង្ហើប​ថា បើ​អាចទៅរួច​នាង​នឹង​ចេញ​បទ​ចម្រៀង​ជា​របស់​ផ្ទាល់ខ្លួន តែ​ក៏​ប្រហែលជា​រង់ចាំ​អោយដាច់​ឆ្នាំ ឬ​កៀកៗ​នោះដែរ ដោយសារតែ​នាង​រវល់​រឿង​ជំនួញ និង​ចង់​ចាប់​តែ​អាជីព​សម្ដែង​អោយ​ល្អ​សិន​៕L