ក្រុង​ប៉េកាំង​រិះគន់​អាម៉េរិក​យ៉ាងខ្លាំង ចំពោះ​ការត្រៀម​សង្គ្រាម​អវកាស​

308
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​ធ្នូ​បាន​ព្រមាន​ថា​សហរដ្ឋ​អាម៉េរិក​កំពុង​ប្រែក្លាយ​ទី​អវកាស​ពិ​ភ​លោក​ឱ្យទៅ​ជា​សមរភូមិ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​បង្កើត​សាខា​យោធា​ថ្មី​ដែល​មានឈ្មោះ​ថា​កម្លាំង​អវកាស ។​

​បន្ទាប់​ពី​មាន​ការព្រួយបារម្ភ​ថា​ចិន​និង​រុស្ស៊ី កំពុង​ប្រជែង​គ្រប់គ្រង​ទីតាំង​របស់​ខ្លួន​នៅក្នុង​លំហ​អវកាស​នោះ ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​បាន​ចុះហត្ថលេខា​លើ​​ច្បាប់​អំណាច​ការពារជាតិ​ឆ្នាំ ២០២០ កាលពី​ថ្ងៃ​សុក្រ ដែល​បាន​បង្កើត​អង្គភាព​យោធា​អាម៉េរិក​ថ្មី​ទី​៦​នេះ​ជា​ផ្លូវការ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ឆ្លើយ​តប​ដោយ​ចោទប្រកាន់​អាម៉េរិក​កថា​កំពុង​ធ្វើ​យុទ្ធោបនី​យក​ម្ម​អវកាស​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង សួង​បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​”​សកម្មភាព​ពី​សហរដ្ឋ​អាម៉េរិក​ទាំងនេះ បាន​រំលោភ​យ៉ាង​ខ្លាំង​លើ​ការស្រុះស្រួល​មតិ​ជា​​អន្តរជាតិ​អំពី​ការប្រើប្រាស់​ទី​អវកាស​ដោយ​សន្តិវិធី​…​ហើយ​វា​បង្ក​ការគំរាមកំហែង​ដោយផ្ទាល់​ដល់​លំហ​អវកាស សន្តិភាព​និង សន្តិសុខ “​។​

​លោក​ហ្គេង បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ “​ប្រកាន់​យក​អាកប្បកិរិយា​ប្រុងប្រយ័ត្ន​និង​មាន​ការទទួលខុសត្រូវ​ដើម្បី​ការពារ​លំហ​អវកាស​កុំ​ឱ្យ​ក្លាយជា​សមរភូមិ​ថ្មី ” ៕ដោយ៖សុខា/sn

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង សួង ថា​សកម្មភាព​របស់​អាម៉េរិក​ជា​ការរំលោភ​ការស្រុះសក​រួ​ល​មតិ​ជា​អន្តរជាតិ​អំពី​ការប្រើប្រាស់​ទី​អវកាស​ដោយ​សន្តិវិធី​

ទីតាំងផ្សាយពាណិជ្ជកម្ម