ក្លិប​ឆេ​ល​ស៊ី​ជិត​សម្រេច​កិច្ចព្រម ព្រៀង​ផ្ទេរ ចា​ឌិន សាន​ចូ ក្នុងតម្លៃ​១២០​លាន​ផោន​

318
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​កំពុង​ព្យាយាម​យកឈ្នះ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ក្នុងការ​ប្រកួតប្រជែង​ផ្ទេរ​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) ។​
​ ​
កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បច្ចុប្បន្ន​គឺជា​កីឡាករ​ដែល​ក្លឹប​ជាច្រើន​ចង់បាន​ស្រប ពេលមានការ​ប៉ាន់ប្រមាណ​ថា តម្លៃនឹង​កើន​ដល់​១២០​លាន​ផោន បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​ប្រទេស អាល្លឺម៉ង់​ជាមួយនឹង​ក្រុម ឌ័​រ​ម៉ាន់ (Dortmund) ហើយ​អាច​នឹង​វិលត្រឡប់​មកកាន់​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​វិញ​។​
​ ​
នៅពេលនេះ ក្លិប​ឆេ​ល​ស៊ី​កំពុងធ្វើការ​ងារ​លើ​កិច្ចព្រមព្រៀង​ដែល​អាចមាន​តម្លៃ​ខ្ពស់ បំផុត សម្រាប់​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ពិភពលោក​នេះ​។​
​ ​
តាម​ព័ត៌មាន​ថា ក្រុម​តោ​ខៀវ​បាន​ក្លាយជា​គោលដៅ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ខ្សែបម្រើ​វ័យ​១៩ឆ្នាំ​រូបនេះ បន្ទាប់ពី​អះអាងថា ពួកគេ​នឹង​ឆ្លើយតប​នឹង​តម្លៃ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល Dortmund ចង់បាន​នេះ​។​
​ ​
ក្លឹប​ឆេ​ល​ស៊ី​បានបញ្ជាក់​ប្រាប់​ក្លិប Dortmund ថា ពួកគេ​មានបំណង​ដាក់សំណើ​លើស ពី​១០០លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
កាលពី​ឆ្នាំ​កន្លងទៅយូ​ណាយ​ធី​ត​បាន​ព្យាយាម​ផ្ទេរ សាន​ចូ ប៉ុន្តែ​ក្លឹប​ឆេ​ល​ស៊ី​ទំនងជា​នាំមុខគេក្នុងការ​ប្រជែង​យក​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho)

ទីតាំងផ្សាយពាណិជ្ជកម្ម