ក្រុមហ៊ុន Boeing ​បណ្តេញនាយកប្រតិបត្តិរបស់ខ្លួន ក្រោយមានឧបទ្ទវហេតុធ្លាក់យន្តហោះ 737 ចំនួន២គ្រឿង

264
ចែករម្លែក

កាលពីថ្ងៃចន្ទទី ២៣ ធ្នូ ក្រុមហ៊ុន Boeing បានបណ្តេញនាយកប្រតិបត្តិរបស់ខ្លួនលោក ដេននីស មុយលេនបឺក (Dennis Muilenburg) ជាចំណាត់ការមួយ ដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុននិយាយថា “ចាំបាច់ដើម្បីស្តារទំនុកចិត្តឡើងវិញ” នៅក្នុងក្រុមហ៊ុន។

លោក ដេវីត ខាល់ហួន (David Calhoun) នាយកធំបច្ចុប្បន្នរបស់ក្រុមហ៊ុន Boeing នឹងចូលកាន់តំណែងជានាយកប្រតិបត្តិនិងជាប្រធានចាប់ពីថ្ងៃទី ១៣ ខែមករា។

លោក មុយលេនបឺក បានប្រឈមនឹងការអំពាវនាវឱ្យលោកលាឈប់ពីតំណែងជុំវិញការឆ្លើយតបរបស់ក្រុមហ៊ុនចំពោះគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗចំនួនពីរ ដែលពាក់ព័ន្ធនឹងយន្តហោះលក់ដាច់បំផុតរបស់ក្រុមហ៊ុន គឺ 737 Max។ យន្តហោះនេះត្រូវបានផ្អាកដំណើរការចាប់តាំងពីខែមីនា។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Boeing បាននិយាយថា ខ្លួននឹងបញ្ឈប់ការផលិតយន្តហោះនេះសិន ខណៈខ្លួនកំពុងរង់ចាំនិយតករបញ្ជាក់អំពីសុវត្ថិភាពរបស់យន្តហោះធុននេះ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Boeing បានបណ្តេញនាយកប្រតិបត្តិរបស់ខ្លួនលោក ដេននីស មុយលេនបឺក កាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម