ប្រព័ន្ធ​វី​អេ​អ​បាន​ច្រានចោល​ការ សម្រេចចិត្តរ​បស់​អាជ្ញាកណ្តាល អែន​ថូ​នី ថា​យ​ល័​រ ដែល​ផ្តល់​បាល់​ហ្វ្រី​ឃី​ក​ឲ្យស្ពឺរ​

334
ចែករម្លែក

អាជ្ញាកណ្តាល​បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​នៅ​ចុង​តង់​អំឡុង ពេល​ប្រកួត ជាមួយ​ក្រុម​តូ​តិ​ន​ហេម​( Tottenham) បន្ទាប់ពី​ប្រព័ន្ធ​តាមដាន វី​អេ​អ (VAR) បាន​ច្រានចោល ការសម្រេច​របស់លោក​អាជ្ញាកណ្តាល អែន​ថូ​នី ថា​យ​ល័​រ (Anthony Taylor) ។
​ ​
ស្របពេល​ឆេ​ល​ស៊ី​កំពុង​នាំមុខ ១-០ មុន​ដែល​រកបាន​គ្រាប់​បាល់​ដោយ​កីឡាករ វី​ល​លៀន (Willian) អ្នកចាំទី ប៉ាវ​ឡូ ហ្គាស​ហ្សា​នី​ហ្គា (Paulo Gazzaniga) របស់​ក្រុម Tottenham បាន​ស្ទុះ​ចេញមករ​កបាល់ ហើយ​បាន​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ​ឆេ​ល​ស៊ី ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) ។​
​ ​
ដំបូង​ឡើយ អាជ្ញាកណ្តាល​បាន​ពិន័យ​ខ្សែការពារ អា​ឡុ​ន​សូ ចំពោះ​ការប៉ះទង្គិច​នេះ និង​បាន ផ្តល់​បាល់​ហ្វ្រី​ឃី​ក​ដល់​ក្រុម Tottenham ប៉ុន្តែ​ក្រោយមក​មានការ​ប្រឹក្សា​លើ​ប្រព័ន្ធ VAR ។ ទីបំផុត ការសម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​នេះ​ត្រូវបាន​ច្រានចោល ស្របពេល​ឆេ​ល​ស៊ី​ត្រូវបាន​ផ្តល់ បាល់​ប៉េ​ណា​ល់​ទី​វិញ​។​
​ ​
​វី​ល​លៀន បាន​ចេញមក​ទាត់​ប៉េ​ណា​ល់ ហើយ​បាន​ជួយ​ក្រុម​ខៀវ​ឆេ​ល​ស៊ី​នាំមុខ​២-០ ។
​ ​
លោក ហ្គែ​រី ណេ​វី​ល (Gary Neville) បាន​ហៅ​ការព្យាយាម​រារាំង​របស់​អ្នកចាំទី ហ្គាស​ហ្សា​នី​ហ្គា ថា ជា “​ការបង្ក​របួសស្នាម​”​។​
​ ​
ខ្សែការពារ សឺ​ហ្គេ អូ​រី​យ៉ (Serge Aurier) ហាក់ដូច​ជាមាន​ភាព​ងឿងឆ្ងល់​ថា​មូលហេតុ​អ្វី​បាន ជា​កីឡាករ ហ្គាស​ហ្សា​នី​ហ្គា ព្យាយាម​រារាំង​បែបនេះ​។ វា​គឺជា​ការប្រកួត​ដ៏​ក្តៅគគុក​នៅ​ពាក់ កណ្តាល​តង់​នៅ​ពហុកីឡាដ្ឋាន Tottenham ស្របពេល​មានការ​ប៉ះទង្គិច​គ្នា​ដ៏​ស្រួចស្រាល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ការប្រកួត​រវាង​ក្រុម Chelsea និង​ក្រុម Spurs

ទីតាំងផ្សាយពាណិជ្ជកម្ម