ឌី​អេ​ហ្គោ កូ​ស្តា គ្រោង​ផ្តោត​គោលដៅ​ទម្លាក់​ក្រុម លី​វឺ​ភូ​ល ចេញពី​វគ្គ​១៦​ក្រុម​ចុងក្រោយ

334
ចែករម្លែក

ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) កំពុង​សម្លឹង​រកមើល​ឱកាស ដើម្បី​ទម្លាក់​ក្រុម​លី​វឺ​ភូ​ល ( Liverpool) ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
ខ្សែប្រយុទ្ធ​របស់​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid) រូបនេះ​ថ្មីៗ​នេះ​បាន​ធើ្វ​ការ វះកាត់ ព្យាបាល​របួស ហើយ​គេ​រំពឹងថា នឹង​ខកខាន​ការប្រកួត​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន Wanda Metropolitano ។​
​ ​
ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​សង្ឃឹមថា នឹងធ្វើ​រឿង​អស្ចារ្យ​អំឡុងពេល​វិល ត្រឡប់ មកកាន់​ទឹកដី​អង់គ្លេស​វិញ​សម្រាប់​ការប្រកួត​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុងក្រោយ​កាលពី​ខែមីនា​។​
​ ​
កូ​ស្តា ខកខាន​មិនបាន​បង្ហាញ​សកម្មភាព​ទេ​កាលពី​ខែ​មុន ហើយ​បច្ចុប្បន្នកំពុង​ចូលរួម​ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើស​។ ក្លិប Atletico ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត នៅ​ខែម​ករានេះ ស្របពេល កូ​ស្តា និង​កីឡាករ ចូ​អាវ ហ្វេ​លី​ក (Joao Felix) មានការ​លំបាក​ក្នុង ការស្វែងរក​គ្រាប់​បាល់​។​
​ ​
​បន្ទុក​នេះ​ត្រូវបាន​ធ្លាក់​មកលើ​ក​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ក្នុងការ​ស្វែងរក គ្រាប់​បាល់ ប៉ុន្តែ​លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) នៅ​មិនទាន់​និយាយ​អ្វី​នោះទេ ជុំវិញ​ថា តើ​លោក​នឹង​ពង្រឹង​ក្រុម​របស់លោក​នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​ឬ​យ៉ាងណា​។

​ក្រុម​របស់លោក ស៊ី​ម៉ូ​ណេ កំពុង​ប្រឈម​នឹង​បញ្ហា​របួស​ច្រើន​នៅពេលនេះ ស្របពេល​កីឡាករ ស្ទេ​ហ្វា​ន សា​វី​ក (Stefan Savic) និង ស៊ី​ម៉េ សាល​កូ (Sime Vrsaljko) ក៏​ស្ថិតក្នុង​ភាពមិន ច្បាស់លាស់​សម្រាប់​ជំនួប​ជាមួយ​ក្រុម Real Betis ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa)

ទីតាំងផ្សាយពាណិជ្ជកម្ម