វើ​ហ្គី​ឡ វ៉ាន ឌី​ក សារភាពថា មានការ​ខកចិត្ត បន្ទាប់ពី​ខកខាន​មិនបាន​លើក​ពាន​បាល់​មាស

321
ចែករម្លែក

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) សារភាពថា ខ្លួន​ខកចិត្ត​ដែល​មិនបាន​លើក​ពាន Ballon d`Or ។​
​ ​
ខ្សែការពារ​របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) រូបនេះ​ខកខាន​មិនបាន​លើក​ពាន​កិត្តិយស​នេះ ដោយ​ចាញ់ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ត្រឹម​៧​សំឡេង​ប៉ុណ្ណោះ​។​
​ ​
វ៉ាន​ធី​ក ក៏បាន​ប្រាប់​កាសែត Mirror ផងដែរ​ថា ខ្លួន​ដឹង​ច្បាស់​ថា នឹងមិន​ឈ្នះ​ពាន​នេះ​តាំងពីមុនពេល​កម្មវិធី​ប្រកាស​ទៅទៀត​។ កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​និយាយ ថា “​ខ្ញុំ​ដូចជា ខកចិត្ត​បន្តិច​ដែរ ប៉ុន្តែ​ខ្ញុំ​នៅតែ​សម្រេចចិត្ត​ចូលរួម​កម្មវិធី​”​។​
​ ​
ដោយឡែក ម៉េ​ស​ស៊ី មិន​រំពឹងថា នឹង​ឈ្នះ​ពាន​បាល់​មាស​នៅពេលនេះ​ទេ​។ ក្នុង​បទ​សម្ភាស ជាមួយ​វិទ្យុ CNN ម្តាយ​របស់ ម៉េ​ស​ស៊ី បាន​និយាយ​កាលពី​ខែ​មុន​ថា “​ខ្ញុំ​រីករាយ​ខ្លាំងណាស់​។ ប៉ុន្តែ​យើង​មិន​រំពឹងថា នឹង​ទទួលបាន​បែបនេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk)

ទីតាំងផ្សាយពាណិជ្ជកម្ម