កងទ័ព​បារាំង​វាយប្រហារ​ដោយ​យន្តហោះ​ឌ្រូ​ន​លើកដំបូង​ក្នុង​ប្រតិបត្តិការ​នៅ​ប្រទេស​ម៉ាលី​

415
ចែករម្លែក

​កងទ័ព​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​ធ្នូ​ថា​ខ្លួន​បាន​ធ្វើ​ការវាយប្រហារ​ដោយ​យន្តហោះ​ឌ្រូ​ន​ជា​លើកដំបូង​ក្នុង​អំឡុងពេល​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ម៉ាលី​​កាលពី​ចុង​សប្តាហ៍​ដែល​នៅក្នុង​ប្រតិបត្តិការ​នោះ កងទ័ព​បារាំង​បាន​និយាយថា ភេរ​វករ​៤០​នាក់​ត្រូវបាន​សម្លាប់​។​

​កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ប្រកាស​ថា​កងទ័ព​បារាំង​បាន​វាយកម្ទេច​ក្រុម​ជី​ហាត​ចំនួន​៣៣​នាក់​នៅ​តំបន់​Mopti​នៅ​ភាគ​​កណ្តាល​នៃ​ប្រទេស​ម៉ាលី នៅក្នុង​ប្រតិបត្តិការ​មួយ​ដែល​បាន​ចាប់ផ្តើម​កាលពី​យប់​មុន​។​

​បញ្ជាការ​យោធា​បារាំង​បាន​និយាយថា​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការវាយប្រហារ​ដោយ​យន្តហោះ​ឌ្រូ​ន​នេះ​បាន​កើតឡើង​ក្នុងកំឡុងពេល​ប្រតិបត្តិ​ការតាមដាន​កាលពី​​ថ្ងៃ​សៅរ៍​ដែល​ក្នុង​ការវាយប្រហារ​នោះ យុទ្ធជន​ជី​ហាដ​៧​នាក់​ផ្សេង​ទៀត​ត្រូវបាន​សម្លាប់​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​នៅ​ពេល​កង​កុម្ម៉ង់ដូ​បារាំង​បាន​កំពុង​ស្វែងរក​តំបន់​ប្រយុទ្ធ​នៅក្នុង​ព្រៃ​Ouagadou នៅ​ចម្ងាយ​១៥០ គីឡូម៉ែត្រ​ពី​ទីប្រជុំជន Mopti​នោះ ពួកគេ​ត្រូវបាន​វាយប្រហារ​ដោយ​ពួក​ភេរ​វករ​ជិះ​ម៉ូតូ​មួយក្រុម​។​យន្តហោះ​ឌ្រូ​ន​Reaper មួយ​គ្រឿង​និង​យន្តហោះ​ចម្បាំង​បារាំង​Mirage 2000 មួយគ្រឿង បាន​បាញ់​គាំទ្រ​កងទ័ព​​ជើ​ក​គោក ហើយ​ថា​នេះ​ជា​ប្រតិបត្តិ​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​ឌ្រូ​ន​លើកទីមួយ​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​តែ​ពីរ​ថ្ងៃ​បន្ទាប់​ពី​កងទ័ព​បារាំង​បាន​ប្រកាសថា​ខ្លួន​បានបញ្ចប់​ការសាកល្បង​យន្តហោះ​ឌ្រូ​ន សម្រាប់​ប្រតិបត្តិការ​យោធា​៕​ដោយ​៖​សុខា​/sn

កងទ័ព​បារាំង​វ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ឌ្រូ​ន​Reaper​ចំនួន​៣​គ្រឿង​ទៅ​មូលដ្ឋាន​កងទ័ពអាកាស​មួយ នៅ​ប្រទេស​នី​ហ្សេ​

ទីតាំងផ្សាយពាណិជ្ជកម្ម